វត្តអង្គុលីរាជាសិរីឧត្តម (កម្ពុជាក្រោម)
សូមគោរពនិមន្តនឹងអញ្ជើញពុទ្ធបរិស័ទភ្ញៀវកត្តិយសជិតឆ្ងាយចូលរួមអនុមោទនាបុណ្យកឋិនទាននៅវត្តអង្គុលីរាជាសិរីឧត្តម។វត្តអង្គុលីរាជាសិរីឧត្តម បានប្រារព្ធធ្វើបុណ្យកឋិនទាននូវថ្ងៃសៅរ៍–ថ្ងៃអាទិត្យ ៤–៥រោច ខែអស្សុជឆ្នាំ្មមមី ឆស័ក ព.ស.២៥៥៩ត្រូវនិងថ្ងៃទី៣១ខែតុលា គ.ស២០១៥បន្ទាប់អំពីព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រៃមាស៣ខែហើយព្រះសង្ឃដែលគង់ចាំព្រះវស្សានោះនឹងដើម្បីគ្រងកឋិនបានទទួលអានិសង្ស៥យ៉ាងតាមពុទ្ធាអនុញ្ញាតហៅថាបុណ្យកឋិនឬកឋិនទានរយៈពេលធ្វើបុណ្យកឋិនទាននេះមាន ២៩ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក ជាកំណត់។ក្រៅពីថ្ងៃដែលបានរៀបរាប់ទាំងនេះគឺធ្វើមិនបានទេ ពីព្រោះថា កឋិនទាន ជាទានមានកំណត់កាលបរិច្ឆេទច្បាស់លាស់ណាស់។ការធ្វើកឋិនទានមានការហែហមយ៉ាងគគ្រឹកគគ្រេង ដោយមានវត្ថុផ្សេងៗមានត្រៃចីវរជាអង្គកឋិនផងសំពត់ សាដក បាត្រ ផ្លិត មុង កន្ទេល ខ្នើយ ជាបរិវារកឋិនជាដើម ។ចំពោះភិក្ខុសង្ឃដែលអាចគ្រងកឋិនបានលុះត្រាតែគង់ចាំព្រះវស្សា អស់ត្រៃមាសរយៈពេលបីខែ គ្រប់គ្រាន់ ទើបអាចទទួល ក្រាលគ្រងអង្គកឋិនទានបាន។ម្យ៉ាងវិញទៀតចំពោះវត្តមួយគឺអាចទទួលអង្គកឋិនទានបានតែមួយលើកឬម្តងតែប៉ុណ្ណោះក្នុងមួយរដូវកាល។ប្រភពដដែលបានឲ្យដឹងទៀតថា គោលបំណងនៃបុណ្យកឋិនទាននេះថា គឺដើម្បីសង្គ្រោះដល់ព្រះភិក្ខុសង្ឃឲ្យរួចចាកទោសរយៈពេល៥ខែផង និងបានអានិស្សដល់ម្ចាស់ទានផង។លើសពីនោះទៀតគឺបានអានិសង្សដល់ព្រះភិក្ខុសង្ឃទាំង៥យ៉ាងគឺ៖
១. និមន្តទៅណា មិនចាំបាច់ លាភិក្ខុផងគ្នាក្នុងវត្ត
២. និមន្តទៅណាមិនចាប់យកសង្ឃាដីទៅតាមពេល
៣. អាចទទួលឆាន់គណភោជនបានហើយចំឈ្មោះបាន
៤.អតិរេកលាភកើតភិក្ខុអាចទទួលប្រើប្រាស់ទុកដាក់បានមិនមាទោស
៥.មានសិទ្ធិទទួលអតិរេកលាភក្នុងអាវាសនោះប្រភពដដែលខាងលើ បានមានសង្ឃដីកាថា “គ្រឿងទេយ្យទានជាអង្គកឋិនមាន៣គឺ ស្បង់ ចីវរ និងសង្ឃាដី ក្រៅពីនេះ គឺជាបរិវា របស់អង្គ កឋិនទាន ទាំងអស់។
កឋិនទាននេះប្លែកពីទានដទៃ៥យ៉ាងគឺ៖ ១ប្លែកដោយកាលរយៈពេល២៩ថ្ងៃ)២ប្លែកដោយវត្ថុស្បង់ចីវរនិងសង្ឃាដី)៣ប្លែកដោយបដិគ្គាហកៈអ្នកទទួលគឺថាភិក្ខុក្នុងវត្តណាគឺវត្តនោះជាអ្នកទទួល៤ប្លែកដោយអានិស្សងបានទាំងអ្នកធ្វើនិងអ្នកទទួល)៥ប្លែកដោយអំពើគឺបញ្ចេញវាចាក្នុងការប្រគេនដោយមិនប្រើដៃប្រគេននោះទេ)”ព្រះសង្ឃដដែលបានមានសង្ឃដីកាបន្តថា“ទាយកទាយិកាធ្វើទានបានអានិស្ស៥យ៉ាងគឺ ១មានបញ្ញាមុះមុត ២មានរូបល្អ៣មានសម្បុរល្អ៤មានរាងល្អ៥និងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយអ្នកធ្វើបុណ្យកឋិនមិនមាននណាម្នាក់ទៅសោយទុក្ខនៅអបាយភូមិ ដែលមាននរក១ ប្រេត
១ តិរិច្ឆាន១ និងអសុរកាយ១ ឡើយ។ ស្លាប់ទៅរមែងកើតក្នុងត្រកូលពីរគឺរាជត្រកូល១ និងព្រាហ្មណ៍ត្រកូល១។ ណាមួយអ្នកដែលអាច ធ្វើបុណ្យកឋិននេះ បានមានតែ៧ ប្រភេទនោះទេ គឺ ភិក្ខុ, ភក្ខុនី, សាមណេរ, សាមណេរី, ឧបាសក,ឧបាសិកា និងទេវតា ដោយហេតុថា អ្នកទាំងនោះជាមនុស្សនិងជាទេវតា”។ញាតិញោមទាំងអស់ដែលធ្វើបុណ្យកឋិនទានត្រូវមានចិត្តជ្រះថ្លាជឿជាក់ក្នុងព្រះរតនត្រ័យប្រកបដោយចេតនាល្អ ទោះបីការទទួល រាក់ទាក់ អំពីព្រះសង្ឃ ដែលជាម្ចាស់វត្ត ទទួលញាតិញោម មិនបានជ្រុងជ្រោយក្តី ឬមិនគ្រប់គ្រាន់ក្តីសូមញាតិញោមមានមេត្តាកុរណា សន្តោសប្រណី ដល់ម្ចាស់វត្តផង ព្រោះថាបុណ្យកើតឡើងតាមផ្លូវចិត្តមានចេតនាជាហេតុគឺ ១ បុព្វចេតនា មានចិត្តជ្រះថ្លាមុនធ្វើ ២ បុញ្ជនចេតនាក្នុងពេល កំពុងធ្វើ ៣ បរាបរចេតនា ជ្រះថ្លាក្រោយពេលធ្វើហើយសប្បាយចិត្ត និងអំពើល្អដែលខ្លួនបានធ្វើហើយ។ព្រះចៅអធិការវត្តអង្គុលីរាជាសេរីឧត្តម មានថេរដីកាថា “ដូចពុទ្ធភាសិតមួយឃ្លាថា សុខោ វិបាកោ បុញ្ញនំផលរបស់បុណ្យនាំមកនូវសេចក្តីសុខ។ ដូច្នេះហើយសូមញាតិញោមជម្រះនូវសន្តានចិត្តឲ្យបរិសុទ្ធក្នុងការ បំពេញទាន លះបង់ នូវសេចក្តីកំណាញ់ប្រឹងប្រែងបំពេញបុណ្យឲ្យបានរឿយៗជាលំដាប់ហើយផលរបស់បុណ្យនឹងផ្តល់ដល់ញាតិញោមកាលទិន្ទិវាលរាត្រីជានិរន្តរ៍តទៅ”៕
ប្រវត្តិពិធីបុណ្យកឋិនទាន
សម័យកាលដែលព្រះសម្មាសម្ពុទ្ធទើបនឹងត្រាស់ដឹងថ្មីៗទ្រង់ឲ្យភិក្ខុប្រើប្រាស់តែចីវរឥតម្ចាស់គឺសំពត់ដែលភិក្ខុបានដោយបង្សុកូលយកពីព្រៃស្មសាន (ព្រៃកប់ខ្មោច) ឬពីគំនរសំរាមសម្រាប់ប៉ះប៉ុនធ្វើជាត្រៃចីវរស្លៀកដណ្តប់ ។ក្រោយមកនៅថ្ងៃ ១៥ កើតខែអស្សុជ ជាថ្ងៃចេញព្រះវស្សា ភិក្ខុនៅស្រុកបាវា ៣០ អង្គមានត្រៃចីវរទទឹកជោកដោយទឹកភ្លៀងគ្រប់ព្រះអង្គ មកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ព្រះអង្គទតឃើញដូចនោះព្រះអង្គក៏ទ្រង់អនុញ្ញាតឲ្យភិក្ខុក្នុងព្រះពុទ្ធសាសនាទទួលក្រាលគ្រងសំពត់កឋិនឬកឋិនចីវរជាចីវរមានម្ចាស់ឡើង ។ សម័យក្រោយមកទើបឧបាសក ឧបាសិកានាំគ្នាប្រារព្ធពិធីបុណ្យកឋិនទានតៗគ្នារៀងមករហូតមកដល់បច្ចុប្បន្នកាលនេះ ។
វត្តអង្គុលីរាជាសិរីឧត្តម(ស្រុកអង្គុលី(huyện BìnhMinh) vinhlong) ថ្ងៃ៤-៥រោចខែអស្សុជឆ្នាំ្២០១៤ដល់នេះពិធីបុណ្យកឋិន
ដដែលនេះ មានតែរយៈពេល២៩ថ្ងៃ ដោយគិត ចាប់ពីថ្ងៃ១រោច ខែអស្សុជ ទៅទល់នឹងថ្ងៃ១៥រោចខែកក្តិក។
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះបរិស័ទដែលចូលរួមបុណ្យ
ទ.រ+៨៤៩០៩៣៩៥៧២២
ទ.រ+៦៦៨២៧២៨៥២៩១
































