រង់ចាំបងនៅក្នុងFacebook

ពោល៖ តើពេលនេះបងកំពុងធ្វើ្វអ្វី? តើបងមានបានអានអ្វីដែលអូនសរសេរឲ្យបងអត់?

យប់នេះក្នុងចិត្តអូនពិតជានឹកបងខ្លាំងណាស់ហេតុអ្វីបានជាបងមិនបើក

facebook? សូម្បីតែcallមកអូនបន្តិចក៏បងដាច់ចិត្តដែរឫ? តើបងដឹងទេថាអូន

កំពុងតែរង់ចាំបង ចាំបងបើកfacebookតបcommentមកអូនវិញ។

I.            ពេលដែលអូនបើកfacebook  ចិត្តនៅមិនសុខព្រោះមិនឃើញថ្លៃ ប៉ុន្មានថ្ងៃ

ដែលមិនបានជួបមុខចរណៃ ក្នុងចិត្តអូនរីងរៃព្រោះនឹកបង។

II.          រាល់ពាក្យពេចន៍ដែលអូនបានសរសេរ ផ្ញើមាសមេថាអូនបារម្ភបង ចុះតើពេល

នេះស្នេហ៍ស្នងកំពុងធ្វើអី្វ? ហេតុអ្វីថ្លៃមិនបើកfacebookតបអូន?

R.           ទូរសព្ទ័ក៏បងមិនដែលcallមករកអូន សូម្បីcommentមាសស្ងួនក៏មិនឆ្លើយមក

ស្រី ថ្លៃដឹងទេថាពេលនេះអូនកំពុងចាំ បងធ្លាប់ផ្តែផ្តាំផ្ញើសារថាស្នេហ៍អូន។

III.        ហេតុអ្វីក៏រាត្រីនេះអូនឈឺចាប់ម្ល៉េះ រាល់អ្វីៗនៅទីនេះឫស្ងួនបំភ្លេចហើយ?

អូននៅរង់ចាំចំលើយ ចាំត្រាណត្រើយត្រលប់ ស្នេហ៍អូនមិនបញ្ចប់ មិនលុបបង

ពីfacebook។ (ច្រៀងឡើងវិញ)

4 មតិ

ខ្ញុំមិនសាកសម

នៅលើផ្លូវ​នេះមានមនុស្សច្រើនពិតជាណែន ហើយពោរពេញដោយអាថ៌កំបាំង។

នៅលើកញ្ចក់មានទឹកសន្សឹមកំពុងលាក់អាថ៌កំបាំងដែលកន្លងផុតទៅ។អារម្មណ៍នៅលើ

មុខរបស់អ្នកកំពុងសងនូវភាពដើមនៃភ្លៀងមួយមេនោះ។ ផ្ឡូវតូចនេះធ្វើយ៉ាងបត់បែន

មិនអាច​ត្រលប់ចូលទៅក្នុងរឿងនិទាន។ថ្ងៃដែលកន្លងផុតមិនអាចដូចពណ៌បៃតងទៀត

(សំដៅលើថ្ងៃដែលកន្លងទៅមិនអាចដូចរុក្ខជាតិងាប់ហើយដុះសារជាថ្មីនោះទេ) សម្តី

ក្រឡេកក្រឡាទៀត។ នៅក្នុងផ្ទះដ៏ធំនៅសល់តែភាពទទេពីការនឹករលឹករបស់ខ្ញុំ។

កៅអីអង្គុយនរោងកុនរលងយ៉ាងឆ្ងាយពីចំងាយ។ មនោសញ្ចេតនាមិនអាចមានដៃគូរ

លេង។ អ្នកលេងអុកដោយខ្លួនឯង។ ហើយមកមិនទាន់ សរសេរអំពីអ្នកឲ្យបានល្អិត

ល្អន់ រៀបរាប់ថាខ្ញុំស្រលាញ់អ្នកប៉ុណ្ណា។ តែអ្នកបែរជាញញឹមហើយចាកចេញពីខ្ញុំ។

អារម្មណ៍បែបនេះពិតជាមិនត្រឹមត្រូវ ខ្ញុំខំព្យាយាមស្រោចស្រងវាឡើងវិញ។

អារម្មណ៍ខ្លះគួរតែយកចិត្តទុកដាក់។ខ្ញុំមិនបានឲ្យបំណងប្រាថ្នាសម្របសម្រួលដ៏តូច

ដ៏តូចតាចដែលជាសំលេងត្រៃបន្លឺចេញពីមាត់អ្នក។គឺខ្ញុំធ្វេសប្រហែសថាអ្នកត្រូវការ

គេកំដរ។

អារម្មណ៍បែបនេះមិនត្រឹមត្រូវទេ ចុងក្រោយទើបខ្ញុំយល់។ ផ្ទៃរឿងមួយសន្លឹកៗមិន

អាចទ្រាំអានត្រួសៗ។ ការហត់នឿយរបស់អ្នកដើម្បីខ្ញុំ អ្នកនៅក្រោខ្នងស្រក់ទឹកភ្នែក

ប៉ុន្មានដងហើយ។ ពិតជាសង្រូតសង្រាត់ណាស់ហើយចិត្តខ្ញុំខ្ទេចខ្ទី អ្នកទទួលទោស។

ភាពស្អាតរបស់អ្នកដ៏ល្អឥតខ្ចោះ ខ្ញុំមិនសាកសម។

បញ្ចេញមតិ

នៅស្រលាញ់សង្សារចាស់អាណិតសង្សារថ្មី

I.សង្សារ​ដែល​ខ្ញុំ​ធ្លាប់​ស្នេហ៍​ ពេលនេះ​គេ​ប្រែ​បំភ្លេច​គេច​មុខ​ដើរ​ចេញ​ឲ្យ​ចិត្ត​ខ្ញុំ​ ទោម្នេញ គេ​ធ្លាប់​សន្យា​ស្បថ​ស្បែ​ មើល​ថែ​ខ្ញុំ​មួយ​ជីវិត​ ពេលនេះ​គេ​ក្រឡាស់ ពាក្យ​ពិត​ ឯ​ចិត្ត​គេ​ប្រួល ប្រែ។

 II.តែ​ពេល​នេះ​មាន​អ្នក​នៅ​ជិត​ក្បែរ គេ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់​ខ្ញុំ គេ​សង្ឃឹម​ថា​ខ្ញុំ​បំភ្លេច សង្សារ​ចាស់។

R. សង្សារ​ចាស់​ខ្ញុំ​នៅ​ស្នេហ៍​ នៅ​តែ​មិន​អាច​ផ្លាស់​ ចិត្ត​ខ្ញុំ​ចង់​ភ្លេច​គេ​ណាស់ តែ​ខ្ញុំ​ធ្វើ​មិន​ បាន​ ឯ​សង្សារ​ថ្មី​ត្រូវ​យំ ព្រោះ​ខ្ញុំ​សុំ​ត្រឹម​អាណិត​ ដឹង​ថា​អ្នក​ថ្មី​ត្រូវ​ខូច​ចិត្ត​ ព្រោះ​បេះដូង​ គេ​គិត​តែ​ខ្ញុំ ខ្ញុំ​សុំទោស។

III.គ្រប់​យ៉ាង​គឺ​ខ្ញុំ​អ្នក​ខុស ខ្ញុំ​មិន​អាច​តប​ចិត្ត​ស្មោះ​ ចំពោះ​សង្សារ​ថ្មី​ដែល​ស្រលាញ់​ខ្ញុំ​ បង្ខំ​ ​​​ ​ ភ្លេច​សង្សារ​ចាស់ ពិបាក​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​នៅ​ស្រលាញ់​អ្នក​ចាស់​ចិត្ត​អាណិត​ អ្នក​ថ្មី។ (ច្រៀង​វគ្គ​IIនិង ​ឡើង​វិញ)

(នេះ​គឺ​បទ​ចម្រៀង​ដែល​ខ្ញុំ​​បាន​សរសេរ​ដោយ​ខ្លួន​ឯង។ សូម​មិត្ត​ទាំងអស់​គ្នា​ជួយ​ផ្ដល់​ មតិ​ឫ​ជួយ​ស្ថាបនា​​ចំពោះ​បទចម្រៀង​នេះ​ផង​ព្រោះ​ខ្ញុំ​សរសេរ​​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។ សូម​មេត្តា​ខន្តី​អភ័យ​ទោស​ផង​បើ​ខុស​ឆ្គង​ត្រង់ណា!!!!)

13 មតិ

“ទម្លាប់មិនធំជាងច្បាប់ បើរៀនត្រាប់កុំត្រាប់ខ្លៅ ត្រាប់ប្រាជ្ញអាចប្រដៅ ស្តីឲ្យកូនចៅស្តីឲ្យស្មោះ”

 

ទម្លាប់​​ធំ​ជាង​ច្បាប់​ បើ​រៀន​ត្រាប់​កុំ​ត្រាប់​ខ្លៅ ត្រាប់​ប្រាជ្ញ​អាច​ប្រដៅ​ ស្ដី​កូន​ចៅ​ស្ដី​ឲ្យ​ស្មោះ ”។

 

 មាន​ន័យ​ថា៖ .ទម្លាប់​ធំ​ជាង​ច្បាប់

 ការ​ដែល​យើង​ធ្វើ​អ្វី​មួយ​ដដែល​រហូត​ដល់​ក្លាយ​ជា​ទម្លាប់​។ កាល​ណា​វា​ទៅ​ជា

 ទម្លាប់​ហើយ​ យើង​មិន​អាច​កែ​ប្រែ​ងាយ​ៗ​ទេ។​ យ៉ាង​ណា​មិញ​ សិស្ស​សាលា​

សព្វ​ថ្ងៃ​ សិស្ស​មួយ​ចំនួន​នៅ​តែ​រឹង​ក្បាល​មិន​ព្រម​ស្លៀក​ឯក​សណ្ឋាន​សិស្ស​

អាវ​ស​ សំពត់​ឬ​ខោ​ពណ៌​ទឹក​ប៊ិច​ចាស់​។ សិស្ស​ទាំង​នោះ​ទម្លាប់​របស់​វា​ គឺ​វា​

ស្លៀក​ខោ​រឺ​សំពត់​ខ្មៅ​។

សរុប​មក​ទម្លាប់​ធំ​ជាង​ច្បាប់​ គឺ​សំដៅ​ដល់​អ្វី​ដែល​ខុស​ច្បាប់​ហើយ​កែ​លែង​បាន​

ពិបាក​នឹង​កែ​។

.បើ​រៀន​ត្រាប់​​​​កុំ​ត្រាប់​ខ្លៅ​ត្រាប់​ប្រាជ្ញ​អាច​ប្រដៅ

បើ​យើង​ធ្វើ​តាម​ ឬ​យក​តាម​ត្រូវ​តែ​ធ្វើ​តាម​អ្នកចេះ​ អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់​ជាង

ជាង​យើង​ កាល​ណា​យើង​ធ្វើ​តាម​អ្នក​ចេះ​ នាំ​ឲ្យ​យើង​អ្នក​ដទៃ​ឬ​ អ្នក​តូច​ទាប​

ជាង​យើង​បាន​នេះ​ហើយ​ហៅ​ថា​ត្រាប់​តាម​ប្រាជ្ញ​។​ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ល្ងង់​ នាំ

ឲ្យ​យើង​ល្ងង់​តាម​គឺ គ្មាន​ប្រយោជន៍​ហើយ​ទៅ​ប្រើ​ការ​មិន​កើត។ នេះ​ហើយ​បាន​

ជា​លោក​ថា​​​ កុំ​ត្រាប់​តាម​អ្នក​ខ្លៅ​។

. ស្ដី​កូន​ចៅ​ស្ដី​ឲ្យ​ស្មោះ

មានន័យ​ថា​ ក្នុង​ការ​ស្ដី​ប្រដៅ​កូន​ ក្មួយ​ ឬ អ្នក​ក្រោម​បង្គាប់​ត្រូវ​ថា​ឲ្យ​ចំ​ៗ កុំ​

បញ្ឆិត​បញ្ឆៀង​ឌឺ​ដង​ ដៀមដាម​ដែល​ឲ្យ​ស្ដាប់​មិន​បាន​។ ការ​ដែល​ស្ដាប់​​មិន​បាន​

នេះ​ហើយ​ នាំឲ្យ​មាន​ការ​គុំ​គួន​​​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។ សរុប​មក​ការ​ស្តី​ប្រដៅ​ កូន​ចៅ​ ត្រូវ​តែ​ថា​ឲ្យ​ត្រង់​ៗ​​ថា​ជេរ​ទៅ​ហៅ​មក​វិញមានន័យ​ថា​ ជេរ​ប្រដៅ​ក្នុង

ន័យ​ចង់ឲ្យ​ល្អ​។ ការ​ធ្វើ​បែប​នេះ​ នាំឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា​ គឺ​មាន

តែ​ការ​ស្រលាញ់​និង​គោរព​។

 

 

បញ្ចេញមតិ

ការចាប់ផ្តើមខំប្រឹង

  ភាពនៃកុមារគឺជាការចាប់ផ្តើមនូវជីវិតមួយដែលគ្មានទុក្ខព្រួយគឺពោរពេញទៅដោយភាព សប្បាយរីករាយ។ កាលពីខ្ញុំរៀននៅបឋមសិក្សា អ្វីដែលត្រូវគិតមុនគេនោះគឺការលេង ការសប្បាយរីករាយដោយមិនគិតពីការសិក្សា។ ធ្វើឲ្យលទ្ធផលនៃការសិក្សារបស់ខ្ញុំ ធ្លាក់ចុះយ៉ាងខ្លាំង។ តើនេះមកពីអ្វី? នេះមកពីខ្ញុំមិនយកចិត្តទុកដាក់នឹងការសិក្សាគិត ការលេងជាសំខាន់។ ពេលយកលទ្ធផលទៅឲ្យលោកឳពុកមើលម្តងៗខ្ញុំតែងតែសន្យា នឹងគាត់ថាខ្ញុំនឹងខំប្រឹងយកលទ្ធផលល្អឲ្យលោកមើល តែពីរបីដងហើយដែលខ្ញុំធ្វើមិន បាន។ ពេលរៀនដល់ថ្នាក់ទី៦ លទ្ធផលរបស់ខ្ញុំបានគ្រាន់បើជាងមុនប៉ុន្តែនៅតែមិន អាចប្រៀបនឹងគេបាន។ ទោះជាយ៉ាងណាងារថាកុមារក៏ចាប់ផ្តើមខិតចេញពីខ្ញុំបន្តិច ម្តងៗ អាយុរបស់ខ្ញុំក៏កាន់តែកើនឡើងដែរ។ រីឯគំនិតរបស់ខ្ញុំក៏កាន់តែអភិវឌ្ឍន៍បន្តិច ម្តងៗដែរ។

ទីបំផុតថ្ងៃដំបូងរបស់ខ្ញុំដែលចូលរៀននៅអនុវិទ្យាល័យក៏ចូលមកដល់!! គិតៗទៅអ្វីៗដូចជាផ្លាស់ប្តូរអស់ហើយ ខ្ញុំផ្ទាល់ក៏សឹងតែមិនជឿ។ រយះពេលឈប់ វិស្សមកាល៣ខែមកនេះខ្ញុំតែងតែមានគំនិតខិតខំស្វាធ្យាយចំពោះការសិក្សា។ ហេតុអ្វីទៅ? នេះប្រហែលមកពីខ្ញុំឃើញគេរៀនពូកែនិងត្រូវបានការសរសើរពីសំណាក់ លោកគ្រូអ្នកគ្រូ ស្រាប់តែគំនិតមួយផុសឡើងថា ម៉េចក៏ខ្ញុំអត់ដូចគេ?គេក៏ជាមនុស្សដូច ខ្ញុំដែរ ហេតុអ្វីក៏គេទទួលបានកតិ្តយសរីឯខ្ញុំអត់បាន។ នេះហើយជាហេតុផលមួយជំរុញ ទឹកចិត្តខ្ញុំឲ្យខំរៀន។ ខ្ញុំបានសច្ចានឹងខ្លួនឯងថាត្រូវតែខំប្រឹងសិក្សា នេះជាឱកាសល្អសំរាប់ ខ្ញុំចូលរៀនអនុវិទ្យាល័យលើកដំបូង។ អស់រយះកាល៦ឆ្នាំមកហើយដែលខ្ញុំបានបំផ្លាញចោល ដូច្នេះខ្ញុំត្រូវតែខំប្រឹងតបស្នង៦ឆ្នាំនេះមកវិញ។ ចាប់តាំងពីខ្ញុំរៀនអនុវិទ្យាល័យរហូតមកដល់វិទ្យាល័យលទ្ធផលនៃការសិក្សារបស់ខ្ញុំ គឺរីកចំរើនដោយស្មានមិនដល់។ ពេលទំនេរខ្ញុំមិនដែលខ្ជះខ្ជាយពេលខ្ញុំទៅដើរលងទេ គឺខ្ញុំយកពេលដើម្បីទៅបណ្ណាល័យឬ អង្គុយធ្វើលំហាត់នៅផ្ទះ។ ខ្ញុំមានឆន្ទះដ៏មោះមុត ចំពោះការសិក្សា។ ទីបំផុតខ្ញុំបានគោរពពាក្យសន្យាជាមួយនឹងលោកឳពុកខ្ញុំហើយ។ គិតៗទៅៗពេលរៀនគឺជាពេលដែលត្រូវខំប្រឹងប្រកួតប្រជែងគ្នាដើម្បីទទួលលទ្ធផលល្អ រៀងៗខ្លួន។ ខ្ញុំពិតជាសោកស្តាយណាស់ដែលខ្ញុំបានបោះបង់ចោលពេល៦ឆ្នាំ។ បើពេលនោះខ្ញុំខំប្រឹងមិនដឹជាល្អប៉ុណ្ណាទេ។ បំណងរបស់ខ្ញុំបន្ទាប់ពីនេះគឺខ្ញុំត្រូវខំរៀន ប្រលងឲ្យជាប់បាក់ឌុបយកនិទ្ទេសល្អឲ្យលោកឳពុកអ្នកម្តាយមើល។ ខ្ញុំត្រូវមានឆន្ទះចំពោះការសិក្សានេះ ពេលវេលាជាមាសប្រាក់មិនមែនជាសំរាមឬកាក សំណល់ទេ។ ពេលខ្លះខ្ញុំប្រលងបានពិន្ទុចាញ់គេខ្ញុំតែងតែស្រក់ទឹកភ្នែកប៉ុន្តែខ្ញុំនៅតែ ប្រាប់ខ្លួនឯងថាបរាជ័យគឺជាបទពិសោធន៍សំរាប់ជីវិត ពេលនេះមានតែយើងប្រើពាក្យ ថាខំប្រឹងដើម្បីចាប់យកពាក្យជោគជ័យមកវិញ។ បើនិយាយទៅកាលពីមុនខ្ញុំស្រក់ ទឹកភ្នែកព្រោះតែខ្ញុំមិនខំរៀនហើយបានលទ្ធផលមិនល្អតែពេលនេះខ្ញុំយល់ស្រក់ទឹក ភ្នែកក៏មានប្រយោជន៍ដែរពេលនេះព្រោះស្រក់ដើម្បីការសិក្សាការខំប្រឹងរបស់ខ្ញុំ។ គ្រប់ពេលវេលាខ្ញុំតែងតែប្រាប់ខ្លួនឯងថាយើងត្រូវខំប្រឹងដើម្បីអនាគតយើងនិងសង្គម។ នេះហើយជាអ្វីៗដែលខ្ញុំចាប់ផ្តើមទោះវាមិនទាន់សំរេចដល់គោលដៅពិតមែនតែខ្ញុំ នៅតែមិនអស់សង្ឃឹមព្រោះខ្ញុំមានជំនឿថាអាច។

(តក់ៗពេញបំពង់) អ្វីៗបើយើងមិនខំប្រឹងលទ្ធផលល្អក៏មិនរត់មករកយើងដែរ!!!!!

4 មតិ

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

1 មតិ

Design a site like this with WordPress.com
Get started