jump to navigation

បន្ទប់ជជែក

សូមចុចទីនេះដើម្បីសរសេរជជែកជាមួយគ្នា

 

មតិ»

សុខ សុផា's avatar 1. សុខ សុផា - 16/12/2010

ខ្មែរយូនិកូដអាចប្រើជាមួយអែនដ្រយដ៍វើស័នអីដែរបងសូមជួយប្រាប់ខ្ញុំផង។សូមអគុណ

achharia's avatar achharia - 16/12/2010

សូមអធ្យាស្រ័យផងខ្ញុំមិនទាន់ដែលប្រើ អែនដ្រយដ៍ ទេ ។

តាមតំណនេះឃើញមានបង្ហាញដល់ត្រឹមជំនាន់ Android 1.5 ។

អរគុណប្អូនបានឈៀងចូលលេងខ្ញុំ ។

achharia's avatar 2. achharia - 21/12/2010

Khmer keyboard in iPhone, iPod (ខ្មែរ ក្នុង អាយហ្វូន)

ផ្កាយ​ដុះ​​កន្ទុយ​'s avatar 3. Comet - 04/01/2011

ជម្រាប​សួរ​! ផ្កាយ​ដុះ​កន្ទុយ​ខ្ញុំ​ទើប​មក​ពី​ឆ្ងាយ សុំ​​ផ្ទះ​ដេក​ម៉ា​យប់​សិន​… កុំ​ប្រកាន់​!!!

achharia's avatar achharia - 04/01/2011

ជំរាបសួរ ៗ ! ! ឆាប់ចូលមក ខាងក្រៅត្រជាក់ខ្លាំងណាស់ ។
មិនអីទេ សំណាក់ប៉ុន្មានយប់ក៏បានដែរ ។ សូមកុំប្រកែប្រកាន់អី
ខ្ញុំមិនសូវពូកែមាត់ករាក់ទាក់ទទួលភ្ញៀវទេ តែចិត្តល្អ 🙂

នីត's avatar 4. នីត - 21/01/2011

បង achharia ខ្ញុំបានទស្សនា blog បងឃើញថាទាំងចំនេះនឹងការរចនាតុបតែងបានល្អណាស់ខ្ញុំបានបង្កើត blog wordpress ដែរតែមិនដឹងថាធ្វើពីណាទៅមុននោះទេមិនដឹងថាគេសរសេរ code រឺអត់ព្រោះខ្ញុំយល់ដឹងបានតិចពេកសូមបងជួយពន្យល់ផងតើគេចាប់ផ្តើមពីណាមុនទៅ

achharia's avatar achharia - 21/01/2011

.
សួស្ដីប្អូន នឹត !

ខ្ញុំមិនចេះអីច្រើនប៉ុន្មានទេ ខ្ញុំអាចប្រាប់ប្អូនបានត្រឹមតែអ្វីដែលខ្ញុំធ្លាប់ដឹង
និងធ្វើបានប៉ុននោះ ។ ចង់សរសេរជាប្រកាស ចង់រចនាថែមថយផ្នែកនានា
នៅក្នុងប្លក ដំបូងម្ចាស់ប្លកត្រូវឡក់អ៊ិន(log in)សិន ។ ឡុកចូលឬឡក់អ៊ិន
បានហើយ វានឹងលេចចេញរបារមួយនៅផ្នែកខាងលើ(មើលរូប) រួចត្រូវ
ចុចត្រង់ម៉ឺនុយរង សរសេរអត្ថបទថ្មី រឺ New Post ដើម្បីសរសេរសេចក្តី
ប្រកាសជាអត្ថបទរឺរូបភាព… រឺមួយចុចត្រង់ ក្ដារបញ្ជារ រឺ Dashboard
ដើម្បីចូលទៅចាត់ចែងរចនាថែមថយផ្នែកនានានៃប្លក ។

ច្រកចូលទៅសរសេរកែប្រែចំណុះទំព័រ
.
.
ច្រកចូលទៅសរសេរកែប្រែចំណុះទំព័រ

វានឹងងាយជាងក្នុងការប្រាប់និងយល់ដឹង បើបងដឹងថាប្អូនជ្រើសយកភាសា
ក្នុងទំព័រនៃផ្ទាំងមុខប្រសព្វ(User interface)សំរាប់អ្នកប្រើប្រាសនោះថា
ជាភាសាខ្មែរឬជាអង់គ្លេស ។

បងមិនដឹងថាប្អូនចង់សរសេរប្រកាសមុន ឬចង់រចនារូបរាងរបស់ប្លកប្អូនមុនទេ
ហើយក៏មិនទាន់ដឹងថាប្អូនជ្រើសយកត្រង់ Interface language រឺ ភាសាផ្ទាំង
ប្រទាក់ នោះជាភាសាអ្វីនៅឡើយដែរ ។ ចំណុចទាំងពីរនេះគឺជាអ្វីដែល
បងចង់ដឹងពីប្អូនមុនសិន ទើបស្រួលក្នុងការប្រាប់ប្អូនតទៅទៀត !

ប៉ុណ្ណឹងសិនចុះ ចាំជួបគ្នាលើកក្រោយទៀត !




 
 

នីត's avatar 5. នីត - 22/01/2011

ប្អូនបានបង្កើត blog ជាភាសាខ្មែរ។​ ប្អូនចង់រចនារូបរាងរបស់ប្លកប្អូនមុន
ទើបបានប្រកាសក្រោយ។ មិនដឹងថាធ្វើពីខាងណាមុនទេព្រោះប្អូនមាន
ចំនេះដឹងទាបណាស់ ព្រោះប្អូនបានគ្រាន់តែចូលមើល blog បងនិង blog
ភូមិ wordpress ដទៃទៀតតែប៉ុណ្ណោះ បានគ្រាន់តែដឹងៗពីចំនេះវិជ្ជាដែល
បងៗភូមិ​wordpress ផ្តល់អោយ​ តែវិធីបង្កើតនិងរចនា blog សេចក្តីប្រកាស
ក្នុង blog និមួយៗមិនទាន់មាននោះទេ។ខ្ញុំចង់ចេះវិធីទាំងអស់នេះណាស់
សូមបងជួយបកស្រាយអោយបានក្បោះក្បាយផង និង
សូមអរគុណបងច្រើនបើមានចំងល់អ្វីទៀតប្អូននឹងសួរបងពេលក្រោយ។

achharia's avatar achharia - 22/01/2011

00១-ការជ្រើសយកម៉ូតប្លក

ជាដំបូងបងចង់អោយប្អូនចុចចូលទៅទំព័រ ក្ដារបញ្ជា រួចហើយ
ជ្រើសយកម៉ូតប្លកឈ្មោះ Regulus ដូចរបស់បងសិន ដើម្បីស្រួល
ប្រាប់គ្នានិងឆាប់យល់គ្នាផង ចាំដល់ធ្វើបានហើយដូរយកណាមួយ
ផ្សេងពេលក្រោយក៏បាន ។ រកវាឃើញហើយ ចុចយកវាត្រង់
យកវាមកប្រើ រួចបកទៅចុចត្រង់ ប្លករបស់ខ្ញុំ ដើម្បីមើលអោយ
ដឹងថាបានប្តូរយកម៉ូតទំព័រនោះបានហើយនៅ (ចុចលើរូបខាង
ក្រោមដើម្បីមើលរូបធំបានច្បាស់ជាង)។

….

បងចាំមើលលទ្ធផលនេះសិន ពេលឃើញថាធ្វើការប្តូរម៉ូតទំព៍របានហើយ
យើងនឹងបន្តនូវរបៀបធ្វើបន្តបន្ទាប់ ០០២ ០០៣ ….ទាល់តែបានសំរេច ។

ក្រោយជួបគ្នា !

នីត's avatar 6. នីត - 02/02/2011

សូមទោស​បងខ្ញុំរកឈ្មោះ Regulus ​មិនឃើញទេពីព្រោះ wordpress របស់ខ្ញុំជាភាសាខ្មែរមិនដឹងនូវត្រង់ណាទេ។ខ្ញុំមិនធ្លាប់ដែលបង្កើត​ blog ទេខ្ញុំមានភាពល្ងង់ច្រើនដូច្នេះសូមបងជួយបង្ហាញផ្លូវខ្ញុំតាមលំដាប់ផង។សូមអរគុណដោយអនុគ្រោះ។

achharia's avatar achharia - 04/02/2011

សូមប្អូនឡក់អ៊ិនរួចចុចតាមតំណខាងក្រោមនេះ

http://theme.wordpress.com/themes/regulus/

ហើយចុចយកត្រង់អក្សរ Activate នៅខាងស្ដាំដៃ
(ចុចមើលលើរូបខាងក្រោម)។

keoranith's avatar 7. keoranith - 08/02/2011

បង achharia ប្អូនបានប្តូរតាមការណែនាំតាមរូបភាពរបស់បងហើយអីឡូវប្អូនបានជ្រើសរើស them ដែលប្អូនពេញចិត្តហើយពេលនេះ wordpress បានបង្ហាញ page ថា (ម៉ូដ​ប្លុក​បច្ចុប្បន្ន) តើបន្ទាប់ប្អូនត្រូវធ្វើតាមរបៀបណាទៀតបង។

achharia's avatar achharia - 08/02/2011

ប្អូន keoranith !
មានអីមួយហ្នឹងក៏ស្អាតដែរ តែប្រហែលស្ដាប់បងមិនទាន់បាន
បងថាយកល្អដើម្បីអោយប្អូនស្ដាប់ការពន្យល់ ប្រាប់បង្ហាញ
ថាត្រូវធ្វើអ្វីឬកែប្រែនៅត្រង់ណានោះ ប្អូនត្រូវដូរយក them
ឈ្មោះ Regulus សិន ។ ចាំដល់យល់ច្រើន ចេះធ្វើដូរកែប្រែ
បានគ្រប់ផ្នែកហើយ ចាំដូរយក Theme ដែលពេញចិត្តជាក្រោយ ។
បើមិនអញ្ចឹងទេ មុខជាពិបាកប្រាប់គ្នាអោយឆាប់យល់គ្នាណាស់ ។
សូមប្អូនដូរយក Theme Regulus វិញសិនទៅ ។
.

keoranith's avatar 8. keoranith - 09/02/2011

អោយខ្ញុំសូមទោសផងបងឥឡូវខ្ញុំបានដូរដូចបងបានប្រាប់ហើយ។

achharia's avatar achharia - 11/02/2011

.
ប្អូន រ៉ានិត !

ជាប្លកនេះ យើងមិនអាចដាក់កែកុនបានច្រើតាមចិត្តយើង
ចង់ដូចវេបសៃថ៍ទេ គឺមានកំរិតដែលគេអនុញ្ញាតឲ្យកែកុន
បានទៅតាម theme និមួយៗ ។ ឥឡូវប្អូនជ្រើសយក
theme​ Regulus បានហើយ ការតុបតែងកែកុនឬសរ
សេរដាក់ប្រកាសថាម៉េចៗតាមចំណង់ប្អូនអាចចាប់ផ្ដើម
បានហើយ ។

បើប្អូនយល់ជាភាសាអង់គ្លេសបាន វាមានប្រយោជន៍
ជាងសំរាប់ការស្រាវជ្រាវបន្តនៅតាមវេបសៃថ៍នានាដែល
ច្រើនតែជាអង់គ្លេសព្រោះជាភាសាខ្មែរដែលប្រែមិនទាន់
បានអស់ផង មិនទាន់យកជាផ្លូវការបាននៅឡើយផង
មិនទាន់យល់ស្របមានឯកភាពគ្នាផង មិនទាន់ប្រែបាន
ចំន័យល្អដូចតាមភាសាអង់គ្លេសផង អាចធ្វើឧិ្យប្អូនមាន
ការចងចាំពាក្យខ្លះខុសន័យ ខុសសេចក្ដីពិបាកស្ដាប់ផង
…គឺកំពុងស្ថិតក្នុងការប្រឹងប្រែងសាកល្បងបកប្រែរៀង
ៗខ្លួន ច្រើននាក់ ដែលមិនប្រាកដថាយកសម្លេងខ្យល់
តាមភាសាបារាំងឬអង់គ្លេស បាលីសំស្ក្រឹតឬខ្មែរ នេះ
មិនទាន់រាប់ពួកអ្នកចេះកូរេ ចិន ជប៉ុនផង តាមតែគេ
មានទំនោរនិងចេះដោយឡែកៗពីគ្នា។ទុកឧិ្យការសាក
ល្បងប្រែនេះអស់សំរុងសិនចុះទំរាំមានឯកភាពគ្នា
បាន យ៉ាងហោចក៏បានន័យថាគេយល់បានប៉ុណ្ណានិង
ប្រែបានត្រឹមតែត្រឹមណាផងដែរ ។ ឧ.គ្រាន់តែពាក្យ
website មួយម៉ាត់ក៏នៅខុសគ្នានៅឡើយដែរ ខ្លះប្រែ
ថា បណ្ដាញតំបន់ វេបសាយ វេបសៃថ៍ វេបសៃត៍
វ៊ិបសាយ ទំព័រវេប ទំព័រវ៉ិប គេហទំព័រ…។ល។ បើគេ
ចេះពាក្យស្គាល់ពាក្យ website នេះជាអង់គ្លេសនិង
យល់ន័យវាថាជាអ្វីសិនហើយនោះ ទើបមិនវង្វេងជា
មួយពាក្យប្រែទាំងនោះ ។

ដូច្នេះ បងចង់ឧិ្យប្អូនប្ដូរយកភាសានៅក្ដារបញ្ជារខាង
ក្រោយយកជាភាសាអង់គ្លេសវិញសិន ដូចតាមការ
បង្ហាញជារូបនៅខាងលើ ។ រួចហើយ​ ប្រាប់បងថាចង់
ធ្វើអ្វី សរសេរឬកែប្រែតុបតែងរូបរាងប្លកត្រង់ណា
បងនឹងព្យាយាមប្រាប់បង្ហាញបានទៅតាមត្រឹមតែបង
ធ្លាប់ធ្វើបានរួចមកហើយប៉ុណ្ណោះ ។

ក្រោយជួបគ្នា !
.

រ៉ានីត's avatar 9. រ៉ានីត - 15/02/2011

អរគុណសំរាប់ការរៀបរាប់ដ៏ក្បោះក្បាយរបស់បងប៉ុន្តែក្នុង blog
របស់ខ្ញុំសុទ្ធតែអក្សរខ្នែរ តើខ្ញុំត្រូវប្តូរយ៉ាងណាដែរទៅ ប្អូនមិន
ទាន់ចេះសូមបងជួយប្រាប់ខ្ញុំផងដោយអនុគ្រោះសូមអរគុណ។

achharia's avatar achharia - 15/02/2011

.
ប្អូន រ៉ានិត !

មើលរូបនៅក្នុងការតបរបស់បងខាងលើកាលពី
ថ្ងៃទី 21/01/2011 គឺត្រូវចូលទៅ អ្នកប្រើប្រាស
រួចទៅ ការកំណត់ផ្ទាល់ខ្លួន រួចមើលត្រង់បន្ទាត់
ភាសាផ្ទាំងប្រទាក់ នៅខាងស្ដាំដៃមានប្រឡង់
ម៉ឺនុយទំលាក់(drop down menu)មួយ ក្នុងហ្នឹងហើយ
ដែលត្រូវប្តូរពី km-ភាសាខ្មែរ ដោយអូសរបាឡើង
ចុះរាវរើសយកជា en-English វិញហើយចុចត្រង់
Save Changes ដើម្បីរក្សាកំណែប្រែនេះ ឬថា
ចុចយកជាការ ។ រួចហើយប្អូនអាចសាកល្បងសរសេរសេចក្ដីប្រកាស
មួយ ដោយអូស Coursor (សញ្ញាដែលរត់ឡើងចុះតាមការបង្អូសMouse)
ទៅដាក់លើពាក្យ My Blog នៅត្រង់របាម៉ឺនុយព៌ណប្រផេះខាងលើ
រួចចុចត្រង់ New Post ។ ចុចលើរូបរូបខាងក្រោមនេះមើលបន្ថែម ៖
 


 
ពេលប្អូនសរសេរអត្ថបទដាក់ប្រកាសបានហើយ អ្វីៗផ្សេងៗទៀត
ក៏បានដូចឬស្រដៀងៗគ្នាដែរ ។​ បងនឹងព្យាយាមប្រាប់ម្ដងមួយៗ
ទៅតាមការយល់បានរវាងយើងទាំងពីរ ។
លើកក្រោយបើមានពេល បងនឹងឆ្លៀតរៀបរាប់ប្រាប់របៀបធ្វើ
របៀបកែកុនផ្នែកនានាជាឯកសារដោយឡែកសំរាប់ដោនឡូដ
(download)យកមើល មានទំរង់ជា -.doc ឬ -.pfd មិនចាំបាច់
ចូលមើលតាមអ៊ិនធើណិត(internet)រាល់តែដងក៏បាន ។

ក្រោយជួបគ្នា !

រ៉ានីត's avatar 10. រ៉ានីត - 19/02/2011

អរគុណបងច្រើនហើយឥឡូវប្អូនបានប្តូរតាមការណែនាំរបស់បងបានហើយ
ឥឡូវប្អូនបានចេះបីជំហានហើយខ្ញុំសប្បាយចិត្តណាស់ដូច្នេះតើពេលបន្ទាប់
ត្រូវធ្វើអ្វីទៀតបង។ អូ!ឈប់សិនបងខ្ញុំចង់សួរបងបន្តិចថាអត្ថបទដែលយើង
បានសរសេរប្រកាសរួចហើយតើយើងអាចលុបវិញតាមវិធីណា?

achharia's avatar achharia - 19/02/2011

ប្អូននិត!

បើចង់សរសេរកែប្រែអត្ថបទប្រកាស ចុចត្រង់
edit post រួចពេលសរសេរកែប្រែបានហើយ
ចុច Update​ យកជាការ។

បើចង់លុបសេចក្ដីប្រកាសអោយអស់រលីង
ចុច edit post រួចហើយចុច Move to Trash
ដែលនៅទន្ទឹមគ្នានឹង Update នោះ ។

ដើម្បីកុំអោយដាច់អក្សរនៅលើបន្ទាត់និមួយៗ
ប្អួនអាចចំណាំថាតើវាដាច់ចាប់ពីពាក្យណាទៅ។​
គឺប្រវែងពីពាក្យនៅដើមបន្ទាត់ទៅពាក្យនៅចុង
បន្ទាត់ដែលនៅមើលឃើញហ្នឹងហើយដែលត្រូវ
សរសេរក្នុងមូយបន្ទាត់ៗ កុំសរសេរអោយហួស
ឬលើសពីហ្នឹង។ ពេលសរសេរបានវែងទៅដល់
ស្មើនឹងពាក្យដែលនៅមើលឃើញនឹងហើយ ប្អូន
គប្បីវាយ Enter (លើKeyboard)ដើម្បីចុះបន្ទាត់
ម្ដងៗ។ ប្រវែងនេះវាខុសៗគ្នាទៅតាមការកំណត់
របស់អ្នកធ្វើ theme និមួយៗនិងទំហំនៃផ្ទៃបង្ហាញ
(screen)របស់កុំព្យូទ័រខុសៗគ្នាដែរ ។ ម្ល៉ោះ
ហើយមានតែវិធីចំណាំនេះដែលងាយជាងគេ ថ្វី
ត្បិតតែនៅមានវិធីធ្វើផ្សេងៗទៀតក៏ដោយ ។ គឺ
យកល្អ សូវអោយខ្លីជាងប្រវែងពេញ កុំទៅដល់
ចុងបន្ទាត់ពេក បានកាន់តែខ្លីកាន់តែស្រួលដល់
អ្នកអានមិនច្រឡំបន្ទាត់។ វាគួរអោយអស់សំណើច
ផងនិងធុញទ្រាន់ផងពេលដែលអានដល់ចុងបន្ទាត់
ហើយបកមករកបន្ទាត់ត្រូវអានបន្តមិនដឹងថាមួយ
ណា។​ អញ្ចឹងហើយបានជាសំនេរនៅតាមកាសែត
ឬទស្សនាវដ្ដីនានាគេបោះពុម្ពជាប្រលោះជួរខ្លីៗ
ល្មមអោយអ្នកអានមិនវង្វេងបន្ទាត់បន្ទាប់បាន។
ម្យ៉ាងទៀតដោយសារតែក្នុងសំនេរជាភាសាខ្មែរ
អាចប្រែប្រួលន័យបានដោយសារតែការដកឃ្លា
នេះ ធ្វើអោយការប្រើកូដរបស់ CSS ដូចត្រង់
text-align:justify ដើម្បីតំរឹមពាក្យនៅតាម
បន្ទាត់និមួយៗអោយស្មើចុងស្មើដើមល្អមើលនោះ
វាអាចធ្វើអោយឃ្លាដែលមិនត្រូវមានដកឃ្លាទៅ
ជាមានការដកឃ្លានាំអោយខុសន័យបាននិងមិន
ត្រូវតាមក្បួនវេយ្យាករណ៍ខ្មែរពីរបៀបដកឃ្លាផង។
គឺមិនដូចភាសាបារាំងឬអង់គ្លេសទេ ដែលវានៅ
ឃ្លាតពីគ្នាគ្រប់តែពាក្យដូចខ្មែរយើងដកឃ្លាម្ដងៗ ។

បងមិនទាន់ឃើញសេចក្តីប្រកាសសាកល្បងដំបូង
របស់ប្អូននៅឡើយទេ ។

រ៉ានីត's avatar 11. រ៉ានីត - 19/02/2011

អត់ទោសបងពេលប្អូនសរសេរទៅកាន់បងចេះតែដាច់អក្សរមិនដឹងថាហេតុអ្វីទេ?

រ៉ានីត's avatar 12. រ៉ានីត - 25/02/2011

ប្អូនមិនទាន់ចេញសេចក្តីប្រកាសដោយសារ
តែប្អូនមិនទាន់ចេះបានទូលំទូលាយនៅឡើយ
ហើយការរៀបចំblog របស់ប្អូនមិនទាន់បាន
សមល្មមនៅឡើយខ្ញុំចង់រៀបblog ឲ្យមានបន្ទប់
ដូចបងដូចជាបន្ទប់ video picture audio ជាដើម
តើខ្ញុំត្រូវធើ្វដូចម្ត៉េចសូមបងបង្ហាញផង។

achharia's avatar achharia - 02/03/2011

រ៉ានីត !
ដើម្បីបង្កើតទំព័រថ្មីមួយ (ដែលប្អូនហៅវាថាជាបន្ទប់)
រួចអោយវាចេញចំណងជើងទំព័រនៅជួរខាងលើដូច
ម៉ឺនុយនោះ ប្អូនអាចសាកល្បងធ្វើដូចតទៅ ៖
ដំបូងអូសសញ្ញា mouse ទៅដាក់លើ My Blog រួចចុច Dashboard
បន្ទាប់មកទៅត្រង់ម៉ឺនុយទម្លាក់ Pages ហើយចុច Add New ។
ស្រដៀងនឹងការសរសេរសេចក្ដីប្រកាសដែរ វានឹងលេចចេញមក
នូវទំព័រឬកន្លែងដែលមានប្រឡោះសំរាប់សរសេររៀបរៀងទំព័រ
មួយ(ដែលប្អូនបានហៅវាថាដូចជាបន្ទប់ៗហ្នឹងហើយ តាមពិតវាជា
ទំព័រមួយរបស់ម្ចាស់ប្លកជាអ្នករៀបរៀង) ។ មើលរូបខាងក្រោម


ត្រង់ Enter title here ត្រូវសរសេរចំណងជើងទំព័រ ឧ. ដូចជា
video picture audio ..ដែលប្អូនកំពុងចង់ធ្វើវានោះហើយ ។

នៅក្នុងលានសំរាប់សរសេរ ប្អូនអាចសរសេរដាក់អត្ថបទឬ
សំណេរ រូបភាព ឬអ្វីៗដែលប្អូនចង់ដាក់បង្ហាញអោយត្រូវគ្នានឹង
ចំណងជើងទំព័រនោះផង ។ អញ្ចឹងហើយបានបងចង់អោយប្អូន
សរសេរសាកល្បងសេចក្ដីប្រកាសមួយសាកមើលដើម្បីអោយ
ប្អូនបានដឹងនិងឃើញផងថាវានឹងលេចចេញបែបណា …ដូចបង
ប្រាប់ពីមុនថាបើធ្វើបានមួយហើយ វាមានលំនាំដូចស្រដៀងៗគ្នា ។
…ពេលសរសេររៀបរៀងដាក់ឧបករណ៍ចាក់សម្លេងឬលេងចំរៀង
ពពួក mp3 ឬដាក់ជារូបភាព ឬឧបករណ៍លេងវីឌិអូ នានាបាន
ហើយ មើលនៅត្រង់ Parent យក no parent និងត្រង់ Order
ប្អូនអាចដាក់លេខ 3 សំរាប់កំណត់ទីតាំងវានៅលើរបាដូចម៉ឺនុយ
ខាងលើដែលនៅទន្ទឹមបន្ទាប់ពី Home និង About ។ រួចមក
ត្រូវចុច Publish ដើម្បីយកជាការ ។ បើចង់ប្ដូរផ្លាស់កន្លែងវា
ប្អូនអាចដាក់លេខ2 ឬ 3 សាកមើល រួចចាំមើលវាទៅនៅកន្លែង
ណា ហើយសាកកែដាក់លេខ 0 ឬ 1 វិញម្ដងដើម្បីមើលបម្រែបម្រួល
ទីតាំងវា គឺលេខលំដាប់ទំព័រ(Order)ណាធំជាង វានៅខាងស្ដាំ ។
ចំពោះទំព័រថ្មីៗទៀតគឺធ្វើដូចគ្នា ខុសតែលេខត្រង់ Order នោះទេ ។

សង្ឃឹមថាប្អូនអាចសរសេរដាក់សេចក្តីប្រកាសក្នុងប្លកបាន
និងធ្វើទំព័របន្ថែមសំរាប់ដាក់ រូបភាព វីឌីអូ ឬ អឌីអូ បានហើយ
…បងរំពឺងចាំមើលនិងជួយប្រាប់បន្តត្រង់ណាមិនទាន់កើត ។
ទាល់តែសាកល្បងធ្វើ ឃើញខុសឃើញត្រូវហើយសង្កេតនិង
ចំណាំថាវាខុសគ្នាត្រង់ណាយ៉ាងម៉េច ទើបឈានដល់ការស្ទាត់
ជំនាញបាន ដូចក្នុងភាសាអាឡឺម៉ង់មួយឃ្លាថា អ៊ូយប៊ុងម៉ាក់ដិន
ម៉ៃស្ទ័រ ( Übung macht den Meister ) ។

រ៉ានីត's avatar 13. រ៉ានីត - 02/03/2011

បងខ្ញុំមាន facebook account 1 ប៉ុន្តែមិនដឹងយ៉ាងម៉េចខ្ញុំ
ខានបើកfacebookយូរមកបើកស្រាប់តែឃើញពាក្យអសរោះ
ខ្ញុំសង់សៃតែមានគេដឹងpasswordរបស់ខ្ញុំហើយសរសេរ
បង្ខូចកេរ្ត៏ឈ្មោះខ្ញុំឬមានwebsiteណាផ្ញើមកខ្ញុំបំនងមិនល្អ
តើមានវិធីណាអាចប្តូរ password របស់ខ្ញុំបានទេ។
សូមបងជួយបកស្រាយផងសូមអរគុណ។

achharia's avatar achharia - 02/03/2011

ចង់ដូរ password នៅខាង Facebook ?
ពេលឡក់អ៊ិនចូលបានហើយ ចុចត្រង់ម៉ឺនុយទម្លាក់
Account រួចចុចយក Account Setting ហើយចុចនៅដើមគេ
ត្រង់ពាក្យ Setting រួចទៅចុចកែត្រង់បន្ទាត់ Password ឬ
change ។ ត្រង់ Old Password ដាក់ password ចាស់សិន រួចត្រង់
New Password ដាក់ password ថ្មីដែលចង់យក ហើយសរសេរចូល
password ដែលចង់បានថ្មីនេះត្រង់ Confirm Password ម្ដងទៀត
រួចចុច Change Password យកជាការសំរេច ។

achharia's avatar 14. achharia - 02/03/2011

បន្ថែម៖ ចំពោះប្អូន រ៉ានិត !
ខាងក្រោមនេះជារបៀបធ្វើទំព័ររង(Subpage)មួយដែលមាន
ឈ្មោះថា បទបរទេសនិងភ្លេងសុទ្ធចំរុះ ដែលនៅរងបន្តពីទំព័រ
អឌីអូ(audio) ជាឧទាហរណ៍នៅក្នុងប្លករបស់បងទីនេះ ។
មើលរូបខាងក្រោម

គឺវាគ្រាន់តែខុសប្លែកពីការធ្វើទំព័រថ្មីមួយត្រង់ការកំណត់នៅ
កន្លែង Parent នោះគឺចុចជ្រើសយក អឌីអូ(AUDIO) ហើយនិង
ត្រង់ Order ដាក់លេខ 2 ។

keoranith's avatar 15. keoranith - 11/03/2011

អូ! បងនៅត្រង់សេចក្តីប្រកាសមានសរសេរកូដផង ហើយកូដនឹង
ជាកូដអ្វីទៅ? តើគេសរសេរតាមរូបមន្តវិធីណា? ហើយដូចបងបាន
ប្រាប់ត្រង់​ Parent no parent​ តើវាជាអ្វីទៅប្អូនមិនទាន់ស្គាល់
សូមបងពន្យល់ខ្ញុំផង ហើយចង់ដាក់ Audio mp3 នឹង Video និង
Picture តើយើងត្រូវទាញយ៉ាងដូចម្តេច? ដូច្នេះសូមបងប្រាប់ខ្ញុំផង។
ប្អូនមិនមានសេចក្តីប្រកាសអ្វីសំរាប់ប្រកាសនៅឡើយទេ តែប្អូនបាន
ទាញយកអត្ថបទពត៌មានពីបណ្តាញគេហទំព័រផ្សេងៗសំរាប់សាកល្បង
សិន គឺត្រង់លេខ៣។ បំណាច់នឹងសួរ ចង់សួរបងអោយច្រើនតិចចុះ
កន្លែងដាក់អោយអ្នកបញ្ចេញមតិតើយើងត្រូវរៀបរៀងយ៉ាងម៉េចដែរ។

achharia's avatar achharia - 11/03/2011

រ៉ានិត !
អត្ថបទដែលប្អូនដាក់ប្រកាសផ្សាយក្នុងទំព័រដែលមាន
ចំណងជើង 3 នោះ ប្អូនគួរយកវាមកដាក់ជាប្រកាស
នៅត្រង់ My Blog > New Post វិញ​ នោះប្អូននឹងបាន
ជាសេចក្តីប្រកាសមួយនៅខាងទំព័រដើមហើយ គ្រាន់តែ
ចំណងជើងអត្ថបទជាអក្សរដិតធំៗនោះ តុលាការ​កាត់
ទោស​បុរសអង់គ្លេស​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ពីបទ…

ប្អូនត្រូវសរសេរដាក់ត្រង់កន្លែងវា (មើលបំរាប់រូបខាងលើ
កាលពីថ្ងៃទី 15/02/11 របស់បង ) ។ លើកក្រោយៗមក
ប្អូនអាចធ្វើដូចគ្នា ទោះអត្ថបទជាសំណេរដោយខ្លួនអែង
រឺចម្លងយកពីទំព័រគេក៏ដោយ ប្អូននឹងបានជាសេចក្តីប្រកាស
ជាបន្តហូរហែមានលំដាប់ទៅតាមថ្ងៃខែហើយ ។
រឿងកូដនោះ តាមធម្មតាមិនចាំបាច់ចេះសរសេរក៏បាន
បើចំពោះតែសរសេរអក្សរចូលធម្មតា រឺដាក់រូបចូល ។ល។
ដំបូង ប្អូនសាកសរសេរតែអក្សរចូលសិនក៏បាន គឺសាកល្បង
ដាក់ប្រកាសនៅត្រង់ទំព័រដើមអោយបានថ្នឹកច្រើនដងសិន រួច
ចាំសាកល្បងដាក់រូបភាព ដាក់ឧបករណ៍លេងសម្លេងជាចំរៀង
mp3 និងដាក់វិដជឹត(widgets)នានាតាមបានជាក្រោយ ។

ត្រង់កន្លែងដាក់អោយអ្នកបញ្ចេញមតិសរសេរមតិតបនោះ
គឺមានស្រេចហើយ បងបានសរសេរតបប្អូនសាកមើលហើយ ។
បើចង់បង្ហាញថានរណាខ្លះដាក់មតិនានានោះ ប្អូនចូលទៅម្តុំ
Appearance រួចចុច Widgets ហើយនៅខាងAvailable Widgets
ប្អូនអូសសញ្ញា Mouse ដាក់លើ Recent Comments រួចចុច
សង្កត់ខាងឆ្វេងលើ Mouse អោយជាប់ហើយសង្កត់បង្អូសយក
វិដជឹត Recent Comments ទៅដាក់នៅផ្ទៃ Sidebar ដែលនៅ
ខាងស្ដាំដៃ ។ ប្អូងអាចសាកអូសយកវិដជឹតដទៃទៀតទៅដាក់រួច
ចំណាំវាថាតើវាមានអ្វីលេចចេញថ្មីនៅប្រឡោះខាងស្ដាំដៃ និង
អូសដកយកមកដាក់ខាងឆ្វេងដៃវិញបើមិនត្រូវការវាទេ ។


ចុចទីនេះដើម្បីត្រលប់ទៅមើលនៅប្លករបស់ប្អូន !
គឺទៅដល់ត្រង់ទំព័រដើមរបស់ប្លកប្អូន ដែលជាធម្មតា
ប្អូនមានដាក់សេចក្តីប្រកាសថ្មីៗនៅទីនោះ មិនមែនត្រង់
ទំព័រលេខ 3 ដូចដែលប្អូនសាកល្បងនោះទេ។
http://keoranith.wordpress.com/

keoranith's avatar 16. keoranith - 26/03/2011

អគុណបងច្រើនដែលបានខិតខំចំណាយពេលច្រើនហើយបានពន្យល់ខ្ញុំ
បានក្បោះក្បាយដល់រូបខ្ញុំ។ឥឡូវខ្ញុំបានប្តូរឈ្មោះរបស់បន្ទប់នីមួយៗដើម្បី
ងាយស្រួលហើយបានដាក់ប្រកាសនៅដើមទំព័ររួចហើយតែខ្ញុំឃើញថា
កន្លែងសរសេរចំណងជើងមានតែមួយកន្លែងចុះបើខ្ញុំចង់សរសេរអត្ថបទថ្មី
ហើយនៅទំព័រដើមទៀតនោះខ្ញុំត្រូវធ្វើដូចម្តេចទៅ?គឺចង់ធ្វើដូចរបស់បង
មានជាហូរហែរ

achharia's avatar achharia - 26/03/2011

បើចង់ដាក់ប្រកាសមួយថ្មី គឺធ្វើដូចមុនអញ្ចឹង ។ ធ្វើនៅត្រង់
My Blog > New Post ។ ពេលចុច New Post រួចវានឹងចេញ
ទៅទំព័រមួយដែលមានកន្លែងដាក់ចំណងជើង និងកន្លែងសរសេរ
ចូលសេចក្តីប្រកាសដូចដែលប្អូនបានធ្វើរួចហ្នឹងហើយ ហើយវាក៏
នឹងចេញជាសេចក្តីប្រកាសថ្មីមិននៅជាប់ជាមួយអាមុនទេ ។ប្អូនអាច
ធ្វើសាកមើលទៅ ប្អូនដឹងរបៀបលុបចោលហើយតើបើមិនបានដូច
ចិត្ត ។…តែប៉ុននេះបងសង្ឃឹមថាប្អូនអាចរចនាថែមថយ និងអាច
គ្រប់គ្រងប្លកប្អូនបានហើយ ព្រោះអ្វីៗទៀតមានលំនាំដូចៗតែគ្នា ។
បងសូមជួយអបអរដែលប្អូនធ្វើបានសំរេចនៅជំហ៊ានដំបូងនេះ ! 🙂
.

keoranith's avatar 17. keoranith - 04/04/2011

ខ្ញុំរីករាយណាស់ដែលបានការចែករំលែកពីបង
ពេលនេះខ្ញុំទទួលបានចំណេះដឹងថ្មីពីបងទៀតហើយ
ខ្ញុំបានអនុវត្តតាមការណែនាំពេលនេះខ្ញុំធ្វើបានហើយ។
ពេលបន្ទាប់ប្អូនចង់សូមការណែនាំពីបងបន្ថែមខ្ញុំឃើញ
បងដាក់ឧបករណ៏ភ្លេងតើត្រូវធ្វើយ៉ាងណាទៅខ្ញុំគិតថា
ជំហានបន្ទាប់ចង់អោយបងបង្ហាញជាបន្តបន្ទាប់ហើយ
ចង់អោយបងវាយតម្លៃលើការកែប្រែរបស់ប្អូនថាអាច
ចូលមេរៀនអ្វីទៀត។ចំពោះគណះបក្សសមរង្ស៊ីប្អូនដឹង
មិនច្បាស់ដែរតែការរាយការណ៏និងពត៌មានទាំងនោះ
បានអោយដឹងថាគណះបក្សសមរង្ស៊ីមានជំលោះផ្ទៃក្នុង
យ៉ាងធ្ងន់ធ្ងរដោយការបែងចែកអំណាចក្នុងបក្សមិនបាន
ល្អហើយនឹងមានការជំរុញអោយមានការអនុវត្តការប្តូរ
តំណាងរាស្ត្រពាក់កណា្តលអាណាត្តប្រហែលកន្លះខែ
មុន។អត្ថបទមុននេះប្អូនទាញយកមកអនុវត្តមេរៀន
ទេ។ចំពោះអត្ថបទថ្មីប្អូនចាប់អារម្មណ៏ខ្លាំងគឺការបោះឆ្នោត
នៅកូឌីវ័រមើលទៅវាដូចជាមេរៀនមួយសំរាប់ខ្មែរដែលបាន
បណ្តោយអោយជនបរទេសហូរចូលដោយសេរីនឹងអាណាធិបតេយ្យ
បំផុតពីបរទេសជិតខាងមកក្នុងកម្ពុជាយើងប្អូនមើលឃើញថាវា
គួរអោយបារម្ភណាស់ចំពោះវាសនាខ្មែរប្អូននឹងចាប់អារម្មណ៏
បន្តនិងបន្ថែមនូវពត៌មានដែលទាក់ទងនិងកូឌីវ័របន្ថែមទៀត។

achharia's avatar achharia - 05/04/2011

ប្អូននិត !

របៀបដាក់ឧបករណ៍ភ្លេងដែលចាក់សំលេងបានតែចំពោះ
ហ្វាយល៍សំលេងប្រភេទ mp3 នោះបងបានសរសេររៀបរាប់
នៅទំព័រ អឌីអូ(audio) រូចហើយ ។ តែវិធីដ៏ងាយបំផុតនោះអាច
ដាក់អោយលេងបានតែម្ដងៗហើយបានតែមួយបទ(មួយហ្វាយល៍)
និងមិនអាចអោយលេងជាស្វ័យប្រវត្តិភ្លាមៗបានទេ និងបើចង់កែ
ទំហំវាក៏កែបានតែបណ្តោយប៉ុណ្ណោះ។ ដែលបងដាក់ថ្មីៗ មានទំហំ
តូចធំនិងដូរពណ៌តាមចំណង់បាន អាចលេងបន្តរហូតក៏បាន អាច
ដាក់អោយលេងច្រើនបទក៏បាន អាចអោយវាលេងដោយស្វ័យប្រវត្តិ
ក៏បាននោះគឺបងបានយកឧបករណ៍ចាស់ដដែលនោះទៅអាប់ឡូដ
ដាក់នៅទំព័រផ្សេងក្រៅពីវើដប្រែសនេះ រួចយកវាមកដាំបង្កប់(embed)
ដាក់នៅទីនេះវិញ ដែលបងបានមកវិញដោយទាំងកូដបន្ថែមសំរាប់កែ
អោយមានជំរើសច្រើនដូចបានរៀបរាប់ខាងលើនោះផងដែរ ។ អីឡូវ
ប្អូនអាចដាក់ជាម៉ឺនុយជួរខាងលើបានហើយ សរសេរអត្ថបទផ្សាយបាន
ហើយថែមទាំងមានរូបភាពជាមួយផងដែរ …ជាបន្តប្អូនអាចសាកល្បង
នូវវិធីដាំបង្កប់(embed)ឧបករណ៍លេងសំលេងដ៏ងាយនោះក៏បានដែរ គឺ
គ្រាន់តែរកប្រភពទីកន្លែង ឬអាស័យដ្ឋានវេប( web address ) ឬហៅ
ម្យ៉ាងទៀតថា URL ( Uniform Resource Locator, internet address )
របស់ហ្វាយល៍សំលេងប្រភេទ mp3 ពីទំព័រណាផ្សេងមកដាក់ដូចដែល
បងបានសរសេររៀបរាប់ប្រាប់នោះអោយបានមក ។ ឧទាហរណ៍ នេះជា
URL របស់បទអូនចូលចិត្តបងញញឹម http://api.ning.com/files/HsSUIqg4PW0P3nH2XeIOjI6RWNMe*wCRYszzOGu6s2gvM6XHqHlajmJQuZhAQdjRUrYSy6SX3YmVrA*uuQVn7NTDU3eY0wng/Aoncholchettborngnhonhimm.mp3 ដែលត្រូវយកទៅដាក់នៅត្រង់
http://………..mp3 ក្នុងរបៀបសរសេរអក្សរកូដជាគំរូដូចខាងក្រោមនេះ
[audio http://………………………….mp3]

របៀបដាក់អោយលេងភ្លាមៗនិងបន្តច្រើនបទ ដូរពណ៌ដូរទំហំ មានកន្លែង
សរសេរកែកុនច្រើនជាងនេះ​ចាំបងនឹងប្រាប់លំអិតជាក្រោយ ។ បើចង់
យកវីឌីអូពីខាងយូធូបមកដាំបង្កប់វិញ ងាយដូចគ្នាគឺគ្រាន់តែចម្លងយក
web address របស់ទំព័រយូធូបណាមួយដែលចង់បាននិងកំពុងបើកនោះ
មកផ្ទេរ(past)នៅក្នុងបន្ទាត់ថ្មីអោយស្រឡះមួយក្នុងកន្លែងសរសេរបញ្ចូល
សេចក្តីប្រកាសនោះឬទីនេះ វានឹងចេញវីឌីអូនោះជាមួយឧបករណ៍លេង
វីឌីអូរបស់យូធូបមកហើយ ។ បងពុំទាន់ឃើញប្អូនទាញយកវិដជឹតនានា
មកដាក់នៅជួរចំហៀងខាងស្ដាំរបស់ប្លកប្អូនជាបន្ថែមនៅឡើយទេ ។
កាលមុនថាចង់ដាក់កាឡង់យេឬអ្នកតបមតិថ្មីៗនោះអី ?

ប៉ុណ្ណឹងសិនចុះ ជួបគ្នាលើកក្រោយទៀត !

keoranith's avatar 18. keoranith - 11/04/2011

សូមអភ័យទោសផងបងខ្ញុំយល់ពីការបកស្រាយរបស់បងបានតែ៥០%
ប៉ុណ្ណោះខ្ញុំយល់ពីការទាញពីកន្លែងមួយទៅកន្លែងមួយទៀតតែប្អូនអត់
ដឹងថានៅក្នុង Account របស់ប្អូនតើដាក់របៀបណាហើយនៅកន្លែងណា
ទេសូមបងជួយរៀបរាប់ប្រាប់ប្អូនអោយលំអិតផងព្រោះប្អូនពិតជាមិន
ដែលបងើ្កតblogដោយខ្លួនឯងមែនហើយមិនដែលចូលរៀននៅសាលា
ទេប្អូនចេះខ្លះៗព្រោះតែប្អូនធ្លាប់ចូល​​ internet ជាញឹកញាប់ជាមួយមិត្ត
របស់ប្អូនសូមបងរៀបរាប់របៀបកែប្រែលុបនិងបន្ថែមនៅក្នុង account របស់ប្អូនផងព្រោះនៅក្នុង account រូបរាងផ្សេងនៅក្នុង​ blog​ រូបរាងផ្សេង។

keoranith's avatar 19. keoranith - 12/04/2011

អរគុណបងពេលនេះខ្ញុំធ្វើបានសំរេចហើយអរគុណបង។នាពេលបន្ទាប់ប្អូន
ចង់សួរបងថាធ្វើយ៉ាងណាអោយឧបករណ៏ភ្លេងនេះមានសភាពតូចដូច
ឧបករណ៏ភ្លេងរបស់បងនិងអាចដាក់នៅខាងស្តាំទំព័របាន?

achharia's avatar achharia - 15/04/2011

.
Ranith !
របៀបដាក់ប្រដាប់លេង mp3 និងកែទំហំ ពណ៌ របៀបលេង
ភ្លាមៗ និងលេងរហូត ..បាន ប្អូនអាចចុចតាមតំណខាងក្រោម
ចុចទីនេះ !

បើចង់យកវាទៅដាក់នៅកៀនខាងស្ដាំដៃ ត្រូវចូលទៅអូសយក
text widget មួយទៅដាក់នៅរបារខាងស្ដាំដៃ (របៀបធ្វើខ្ញុំបាន
ប្រាប់ម្ដងខាងលើមុនៗរួចហើយ រកមើលឡើងវិញ ) ហើយយក
កូដដែលបងសរសេរប្រាប់ដូចក្នុងទំព័រតាមតំណខាងលើនេះ
ទៅដាក់ក្នុង text widget ហ្នឹងរួចចុច Save យកជាការផង ។ ប្អុន
អាចដាក់សាកល្បងនៅត្រង់កន្លែងប្រកាសអត្ថបទធម្មតាសិនក៏
បាន ឬនៅត្រង់ទំព័រដែលត្រូវនឹងម៉ឺនុយ ស្ដាប់ចំរៀងកម្សាន្ត របស់
ប្អូនក៏បាន ។

.

keoranith's avatar 20. keoranith - 07/05/2011

បងអើយខ្ញុំអាចធ្វើបានហើយប៉ុន្តែប្អូនឆ្ងល់ត្រង់ចំនុចមួយគឺប្អូនឆ្ងល់ត្រង់ចំនុច
http://api.ning.com/……../mp3player.swf” flashvars=”ខ្ញុំមើលលើ
page ដែលបងអោយចុចត្រង់ URL មើលទៅស្រដៀងនិងcode បង។
តើURL និងcode ខាងក្រោមខុសប្លែកគ្នាយ៉ាងដូចម៉្តេច?ព្រោះខ្ញុំឃើញកន្ទុយ
នៃURL និងcode របស់បងមានភាពស្រដៀងគ្នាហើយត្រង់ចំនុច
soundFile=http://api.ning.com/……/file.mp3​ ស្រដៀងគ្នាដែរខុសតែ
បន្តិចត្រង់ចុងកន្ទុយcode ខាងលើដាក់ថា.swf ហើយcode ខាងក្រោមដាក់
ថា.mp3តើខុសប្លែកអ្វីខ្លះ សូមបងជួយបំភ្លឺផងសូមអរគុណច្រើន។
ប្អូនក៏មានសំនួរក្រៅផ្លូវការមួយគឺប្អូនបាន format memory ទូរស័ព្ទចិន
ខ្នាតតូច 2GB បណ្តាលអោយកាត់អស់ពាក់កណ្តាលនៅសល់មិនដល់
1GB ផងតើបងមានវិធីណាអាចអោយ memory ដាក់ក្នុងទូរស័ព្ទចិនវិល
មក2GBដូចសភាពដើមបានទេ?

achharia's avatar achharia - 07/05/2011

រ៉ានិត !
សូមជួយត្រេកអរដែលប្អូនព្យាយាមស្វែងយល់រហូតដាក់បាន
ប្រដាប់ចាក់ចំរៀងហ្នឹងនិងដាក់អោយលេងតគ្នាច្រើនបទបាន ។
គឺដូចប្អូនសង្កេតឃើញនោះហើយ ដើម្បីអោយបានលឺចំរៀងបាន
គេត្រូវការរបស់២យ៉ាង ៖

១-ប្រដាប់ចាក់សំលេងរឺចាក់ចំរៀង ដែលនៅទីនេះគឺមានឈ្មោះ
ថា mp3player ហើយប្រភេទហ្វាយល៍ (file) វាជាហ្វ្លាស (swf)
ដែលមានឈ្មោះពេញទៅតាមអ្នកដាក់អោយថា mp3player.swf

២-បទចំរៀងដែលមានប្រភេទហ្វាយល៍ជា mp3 ហើយឈ្មោះពេញ
នៃបទនិមួយៗនោះមានទំរង់ជា – – -.mp3 ។ ខាងចុងមាន .mp3 ។

ត្រង់មានអក្សរកូដវែងអន្លាយជាមួយ http://……../mp3player.swf ជាបំរាប់ទីតាំង(URL)របស់ប្រដាប់ចាក់សំលេងហ្នឹងនៅលើអ៊ិនធើណិត
ហើយត្រង់ http://……../..xxx.mp3 ជាបំរាប់ទីតាំងរឺ URL របស់បទ
ចំរៀងដែលមានប្រភេទជា mp3 ហ្នឹង ។

កូដទាំងអស់ដែលប្អូនចំលងយកវាទៅដាក់នៅប្លកប្អូនបានសំរេច
ចាក់បានលឺជាបទចំរៀងហ្នឹង ជាកូដ HTML មួយចង្កោមតូចរឺថា
មួយផ្នែកខ្លីដែលត្រូវបានសរសេរចងក្រងរៀបរាប់ប្រាប់ វេបប្រូវស៊័រ
(web​browsers) នានាដូចជា Firefox , Internet Explorer, Safari…
ជាដើមថាអោយវាធ្វើអ្វី បង្ហាញអ្វីដល់អ្នកបើកប្រូវស៊័រមើលទំព័រវេប
(webpage)ណាមួយ នៅលើផ្ទៃបង្ហាញ(Screen)របស់កុំព្យូទ័រ ទាំង
ពេលមិនចូល(Off line)ឬទាំងពេលចូលលើប្រព័ន្ធអ៊ិនធើណិត(On line) ។
បំរាប់ទាំងនោះ ជាភាសាកូដប្រាប់ថាអោយយកម៉ាស៊ីនចាក់ចំរៀងនោះ
ពីណា រួចបង្ហាញវាចេញជាព៏ណអ្វីខ្លះ ទំហំប៉ុនណា លេងបទអ្វីខ្លះនៅទីណា
លេងភ្លាមៗរឺទាល់តែចុចសិន លេងរហូតរឺលេងប៉ុន្មានដងរឺតែម្ដងៗ …។ល។

ចំពោះរឿង Format memory របស់ទូរស័ព្ទមកពីចិនរួចថាស្រាប់តែ
បាត់ទំហំដើមវានោះ បងពុំទាន់មានពិសោធន៍និងស្វែងយល់លំអិត
ផ្នែកហ្នឹងទេ ….បងអត់ទាន់ចេះទេ ! ប៉ុន្តែបងចង់អោយយោបល់ប្អូនថា
លើកក្រោយៗ មុននឹង Format memory ប្អូនគួរចំលងទុក(Back up)
នូវអ្វីៗដែលមានលើ Memory ហ្នឹងសិន យ៉ាងណាៗ យ៉ាងហោច
ណាស់ក៏អាចដាក់អោយទូរស័ព្ទស្ថិតនៅដូចស្ថានភាពចុងក្រោយ
វិញបានដែរ ។ នៅភូមិវើដប្រែស្សយើងនេះ ប្អូនអាចទៅចូលមើល
នៅប្លករបស់ http://latephonenews.wordpress.com/
ដែលសំបូរការណែនាំពីផ្នែកទូរស័ព្ទថ្មីៗហ្នឹងណាស់ ។

បងចេះជួយប្រាប់ប្អូនបានតិចតួចតែផ្នែកធ្វើវេបសៃថ៍ទេ ព្រោះបងធ្លាប់បាន
រៀនតែផ្នែកខាង web publisher ប៉ុណ្ណោះ ។

ក្រោយជួបគ្នា !

រ៉ានីត's avatar 21. រ៉ានីត - 17/05/2011

​បងឩបករណ៏ភ្លេងបងនៅដើមទំព័រតើcode វាយ៉ាងណាខ្លះទៅបងជួយប្រាប់
ប្អូនផង។ប្អូនមានសុំសួរបងមួយដែរតើបងដាក់link ដែលអ្នកទស្សនាចូល
មើលហើយចុចលើអក្សរនោះហើយចូលទំព័រថ្មីបានឬដាក់អោយគេdownload
បាន?សូមអរគុណ។

achharia's avatar achharia - 17/05/2011

រ៉ានឹត !
ឧបករណ៍ភ្លេងមួយណាទៀត ? ក្រែងប្អូនធ្លាប់យកកូដទៅដាក់បាន
លឺនៅប្លកប្អូនហើយតើ គឺដូចតែគ្នាហ្នឹង ។

ចង់ដាក់តំណដែលចុចទៅអោយវាចេញទំព័រថ្មីមកដោយមិនរំលងបាត់
ទំព័រដែលកំពុងមើលនោះ គឺត្រូសរសេរថែមនៅត្រង់ <a href=”…..”
បំរាប់ target=”new” ។ គឺត្រង់ new ហ្នឹងដាក់ពាក្យអ្វីក៏បានអោយតែ
ខុសពីពាក្យ blank ដែលតាមក្បួននានាគេថែមសញ្ញាគំនូសក្រោមមួយ
ពីមុខ បានជា _blank ។ ឧទាហរណ៍ ៖
<a target=”new” href=”http://.អាសយដ្ឋានទំព័រថ្មី.”>តំណ</a>

ថែម title=”ពាក្យដែលចេញមកពេលគេដាក់សញ្ញាម៉ៅស៍ពីលើ” ឧទាហរណ៍
<a target=”new” title=”..ពាក្យចង់បង្ហាញ..” href=”…
(មើលលទ្ធផលនៅមតិបងខាងលើ កាលពី 11/03/2011)

បើនៅចន្លោះដូចអភ័ន្តរសញ្ញា គឺត្រង់….នៃ href=”….” វាជា ហ្វាយល៍
ប្រភេទ mp3 , pdf, zip, swf, exe…ជាដើមនោះ ពេលចុចភ្លាម ប្រូវស៊័រ
នឹងយកហ្វាយល៍នោះមកបង្ហាញភ្លាម ដែលអាចអោយចម្លងយកបាន
( នៅត្រង់ម៉ឺនុយមេ file ទៅចុចយកត្រង់save as) រឺ វាបំផ្លោត(pop up)
មកនូវកូនផ្ទាំងបង្ហាញមួយសំរាប់កំនត់សំរេចការដោនឡូដយកទៅដាក់ត្រង់
ណា រឺមិនដោនឡូដ។

.

keoranith's avatar 22. keoranith - 22/05/2011

បងអើយប្អូនធ្វើមិនចេញទេប្អូនបានសាកល្បង
ច្រើនដងហើយតែចេញជារូបនេះទៅវិញ​
ចម្រៀងព្រះថោងនាងនាគ​ តើប្អូន
ធ្វើខុសចំនុចណាសូមបងបកស្រាយលំអិតតិចមកសូមអរគុណ។
ចំពោះឧបករណ៏ភ្លេងដែរប្អូនបានលើកឡើងនោះប្អូនគ្រាន់តែចង់បាន
ដូចដែលបងបានដាក់នៅទំព័រមុខ​មានកន្លែងចុចnext ទៅ​ មុខមាន
ប៊ូតុងbackទៅក្រោយហើយអាចដាក់បានបទចំរៀងច្រើនថែមទៀត
ប្អូនគ្រាន់តែចង់ចេះជាងនេះទៅទៀតនឹងបង្កើនសមត្ថភាពចង់អោយ
អ្នកទស្សនាblog ប្អូនមានភាពងាយស្រួលក្នុងការស្តាប់បទចំរៀងទេ

achharia's avatar achharia - 22/05/2011

រ៉ានឹត !
រឿងដាក់តំណនោះ មកពីប្អូនមិនដាក់ URL រឺអាសយដ្ឋានវេប
របស់បទចំរៀងហ្នឹងត្រង់កន្លែង …. នៃ <a href="……" ហ្នឹង ។
រឿងឧបករណ៍ភ្លេង បងមិនយល់ថាប្អូនចង់និយាយពីមួយណា
ដែលនៅទំព័រមុខ? មានកន្លែងចុច next និង back មានច្រើនបទ
នោះ ។ សូមប្អូនព្យាយាមសាកដាក់តំណដូចដែលបងពន្យល់
ហើយប្រាប់បងអោយច្បាស់ពីឧបករណ៍ភ្លេងមួយណា ។

keoranith's avatar 23. keoranith - 25/05/2011

បងអើយប្អូនធ្វើបានសំរេចហើយអរគុណបងប្អូនបានធ្វើសាកល្បងនៅទំព័រ
ទស្សនារូបភាពប៉ុន្តែប្អូនអត់សូវយល់ពីចំនុច target=” new” នឹងចំនុច
<a target=” new” title=” ..ពាក្យចង់បង្ហាញ..” href=” … ព្រោះប្អូនធ្វើ
តែចំនុច តំណ ប៉ុណ្ណោះទេ ព្រោះប្អូនអត់សូវយល់បង?
ឯចំនុចប្អូនសួរពីឧបករណ៏លេងភ្លេងmp3​ នោះគឺមានរាងពណ៌ខ្មៅនឹងនៅ
ទំព័រ old post និង​ នៅក្បែរពាក្យ English ថាTHE BEST OF COUNTRY
SISTER​ សូមអរគុណ។

achharia's avatar achharia - 25/05/2011

រ៉ានឹត !
-អំពីតំណ ឧទាហរណ៍ប្អូនដាក់សញ្ញាម៉ៅស៍ពីលើតំណទៅប្លក
របស់ប្អូនខាងក្រោម រួចចុចវាសាកមើល ប្លកបងទីនេះនៅតែនៅ
អោយមើលឃើញដដែល មិនរំលងបាត់ទេពេលប្លកប្អួនចេញមក:

តំណទៅប្លករបស់ keonarith

គឺបងសរសេរកូដ HTML ដាក់ដំណដូចខាងក្រោមនេះ

<a target=”new” title=”ចុចទីនេះដើម្បីទៅមើលប្លកប្អូនរ៉ានឹត” href=”http://keoranith.wordpress.com/”> តំណទៅប្លករបស់
keonarith </a>

សូមប្អូនពិនិត្យប្រៀបធៀបមើលអ្វីដែលលើសពីកាលប្អូនសរសេរ ។

-អំពីឧបករណ៍លេងភ្លេងនោះ វាជាឧបករណ៍លេងវីឌីអូដែលមាន
ប្រពភនៅឯខាង យូធូប ឯនោះ ។ របៀបធ្វើ ដំបូងប្អូនត្រូវបើកចុះ
ឈ្មោះជាអ្នកប្រើនៅទំព័រ http://www.mixpod.com/ សិន ។ រួច
ចុចត្រង់ម៉ឺនុយ Creat Playlist ដើម្បីបញ្ចូលវីឌីអូ គឺដាក់ URL
រឺហៅថា Web Address របស់វីឌីអូដែលយើងកំពុងបើកមើលនៅ
យូធូបហើយចង់យកមកដាក់បន្តបន្ទាប់ម្ដងមួយៗ ។ ព្យាយាម
ធ្វើសាកមើលខ្លួនឯងផងសិនទៅ បងគិតថាបើប្រាប់ទាំងស្រុង
អីឡូវនេះ ប្អូនមិនងាយយល់បានស្រួលទេ វាមានកន្លែងត្រូវប្រាប់
ច្រើនជាងមុន។

បើប្អូនចេះអង់គ្លេសច្រើនល្មមអាចអានយល់មេរៀនខ្លះៗបាន
ប្អូនគួរចូលទៅរៀនពីរបៀបសរសេរកូដ HTML នៅទំព័រមួយគឺ
http://www.w3schools.com/html/default.asp ។ នៅទីនោះមាន
ពន្យល់ពីរបៀបដាក់ដំណ របៀបសរសេរដាក់ទំហំ ពណ៌ និងយក
ពុម្ពអក្សរ របៀបដាក់រូប ដាក់បង្កប់ឧបករណ៍ផ្សេងៗ ពិសេសជាង
ទៀតគឺនៅទំព័រនោះមានកន្លែងសរសេរកូដសាកមើល ហើយអាច
មើលឃើញលទ្ធផលនៃការសរសេរកូដសាកនោះភ្លាមៗផង ហើយ
ក៏មិនតំរូវអោយបង់លុយកាក់រឺចុះឈ្មោះអីផង ។

keoranith's avatar 24. keoranith - 11/07/2011

ជំរាបសួរបងប្អូនខានចូលលេង blog របស់បងយូរចង់សួរសុខទុក្ខបងតើ
បងសុខសប្បាយជាទេព្រោះប្អូនមួយរយះនេះប្អូនជាប់ស្រាវជ្រាវឯកសារ
ឲ្យគ្រូដែលបានដាក់ឲ្យរកឥឡូវបានចូលដល់ផ្ទះបងហើយប្អូនសូមសួរ
បន្តិចពីការចង់ដាក់អោយអក្សររត់តើ wordpress អាចធ្វើបានទេ?ហើយ
ប្អូនចង់បាន code រាប់ចំនួនអ្នកចូលទស្សនាក្នុង blog ប្អូនតើបងមាន
ទេសូមបងជួយខ្ញុំផងសូមអរគុណច្រើនបង។

achharia's avatar achharia - 11/07/2011

ជំរាបសួគ៌ប្អូន !
ស្មានតែប្អូនសំងំរៀននៅទំព័រ http://www.w3schools.com/
បានច្រើនហើយ ។ ចង់ដាក់វិដជឹតរាប់ចំនួនអ្នកចូលទស្សនា
ប្លកនោះ មិនបាច់សរសេរកូដទេ ។ ប្អូនចូលទៅ Dashboard រួច
ទៅ Appearance ហើយចុចម៉ឺនុយរង Widgets ។ នៅម្ដុំនោះ
ចុចអូសយកវឹតជិត Blog Stats ទៅដាក់នៅខាង Sidebar ដូចគ្នា
នឹងរបៀបអូសយក Text Widget ដែរ ។ បន្ទាប់មកចុចបើកប្រឡង់
វាអោយធំ ត្រង់ប្រឡង់ Title, សរសេរចូលថា ចំនួនអ្នកទស្សនា
រឺ អ្វីផ្សេងតាមប្អូនចង់ដាក់ រួចចុច Save យកជាការ ។

បើជាក្រាហ្វ៊ិករឺរូបភាពជាអក្សររត់ ក៏ដូចរូបកំរើកដែរ ជាហ្វាយល៍ប្រភេទ
gif animation ឬ swf ត្រូវធ្វើជាមួយកម្មវិធីរចនារូបភាពនានាដូចជា
អដូប៊ីហ្វូតូសប់ ជាដើម ។

បើជាមួយ HTML , tag <marquee> សំរាប់ធ្វើអោយអក្សររត់នោះ
មិនទាន់អាចដើរបានជាមួយ wordpress យើងនេះទេ ។

រ៉ានីត's avatar 25. រ៉ានីត - 03/09/2011

សួស្តីបងខ្ញុំមានចំងល់មួយចង់សួរបងពីរបៀបដក flash ពីកុំព្យូទ័រថាតើ
មានវិធីណាខ្លះដក flash ពីកុំព្យូទ័រពេលប្អូនដកតាមលើ bar វាជាប់ process with program ពេលខ្ញុំដកតាម unlocker ហើយនៅតែមិន
អោយតើបងមានវិធីណាផ្សេងទេខ្ញុំចេះតែប៉ុណ្ណឹងសូមអរគុណបងច្រើន។

achharia's avatar achharia - 03/09/2011

សួស្ដី ប្អូនរ៉ានិត ! ប្អូនចង់និយាយពីFlash (USB flash drive)
ដែលសំរាប់ផ្ទុក Files នានានៅក្រៅកុំព្យូទ័រដែលស៊កចូលតាម
USB នោះមែនទេ ?បើហ្នឹងមែន តាមពិសោធន៍របស់បងកន្លងមក ត្រូវបញ្ចប់ការអាន ការចំលងចូលរឺចំលងចេញ រឺទង្វើនានាដែល
ទាក់ទងនឹងFiles ដែលនៅជាប់ក្នុងFlash(= Memory stick)នោះ
អោយអស់សិន រួចហើយចាប់ដកឆៅៗមកតែម្ដង មិនដែលអីទេ ។

រ៉ានីត's avatar 26. រ៉ានីត - 04/09/2011

អរគុណបងច្រើនហើយតែខ្ញុំមានការស្នើរបងបន្តិចទៀតខ្ញុំចង់សួរបង
ថាតើបងមានសៀវភៅជួសជុល pc និង photoshop PowerPoint ជាអក្សរខ្មែរដែលងាយស្រួលយល់ងាយស្រួលរៀនដែរទេបងបើបង
មានសូមបងអាចដាក់អោយខ្ញុំ download យកទៅសិក្សាបន្ថែមទៀត
សូមអរគុណបងច្រើន។

achharia's avatar achharia - 05/09/2011

រ៉ានិត !
សៀវភៅអស់នោះជាភាសាខ្មែរ បងធ្លាប់ឃើញគេមានលក់
ច្រើននៅស្រុកខ្មែរ ធ្លាប់បើកមើលដែរ តែការពន្យល់មិនបាន
អស់សេចក្តីដូចសៀវភៅជាភាសាអង់គ្លេស៍ទេ ហើយពាក្យ
បច្ចេកទេសមួយចំនួនធំក៏មិនបានបកប្រែជាខ្មែរអស់ដែរ នៅ
ហៅតាមគេជាអង់គ្លេស៍ដដែលជាដដែល​នៅឡើយ ហើយបើ
មានប្រែបានខ្លះៗហើយនោះក៏នៅមិនទាន់ដូចៗគ្នាដែរ ។
យកល្អ ប្អូនគួររៀនតាមសៀវភៅជាភាសាអង់គ្លេស៍វិញទៅ
បើចង់ចេះអោយបានច្រើនជ្រៅជ្រះនិងច្បាស់លាស់ខាងផ្នែក
កុំព្យូទ័រនេះ …នៅតាមអ៊ិនធើណិតសំបូរសៀវភៅសំរាប់ដោនឡូដ
និងមានមេរៀនជាវីឌីអូផងជាភាសាអង់គ្លេស៍នេះ ។ គួរអោយ
ស្ដាយណាស់ដែលបងមិនអាចជួយរកសៀវភៅអស់នោះជាភាសា
ខ្មែរដែលសំរាប់ដោនឡូដយករៀនបានតាមសំណូមពររបស់ប្អូន ។
សូមប្អូនបានសុខសប្បាយនិងមានសំណាងល្អ !

រ៉ានីត's avatar 27. រ៉ានីត - 11/09/2011

មិនជាអ្វីទេបងអរគុណបងដែលបានខិតខំផ្តល់ការចែករំលែកដល់ប្អូន
ជាញឹកញាប់ក្នុងការសិក្សានេះប្អូនសូមអរគុណ។

achharia's avatar achharia - 05/10/2011

រ៉ានឹត !
បងជាប់រវល់ មិនបានតបប្អូនយូរដែរហើយ ។
សុខសប្បាយជាទេ ? ទឺកជំនន់នៅស្រុកខ្មែរយើង
ថ្មីៗមានប៉ះពាល់ដល់គ្រួសារប្អូនទេ ?

kimcaffe.info's avatar 28. kimcaffe.info - 11/10/2011

Hey, I just stumbled into https://achharia.wordpress.com/chatroom/ through a link list on one of my favorite sites. Your post here is very informative and I have already bookmarked it on Digg to share with my buddies.

barn cupolas's avatar 29. barn cupolas - 18/10/2011

I am often blogging and i really appreciate your content. The article has really peaked my interest. I am going to bookmark your site and keep checking for new information.

wedding photographers reading pa's avatar 30. wedding photographers reading pa - 18/10/2011

very good post, i certainly love this website, keep on it

balustrady szklane's avatar 31. balustrady szklane - 29/10/2011

I am really impressed with your writing skills as well as with the layout on your weblog. Is this a paid theme or did you customize it yourself? Either way keep up the nice quality writing, it is rare to see a nice blog like this one these days..

battery candles with timer's avatar 32. battery candles with timer - 04/11/2011

Youre so cool! I dont suppose Ive read anything like this before. So nice to find somebody with some original thoughts on this subject.

blackhat seo forum's avatar 33. blackhat seo forum - 12/11/2011

I’m impressed, I have to say. Really rarely do I encounter a blog that’s both educative and entertaining, and let me inform you, you’ve gotten hit the nail on the head. Your concept is excellent; the issue is something that not sufficient persons are talking intelligently about. I am very happy that I stumbled throughout this in my seek for one thing referring to this.

reverse phone call lookup's avatar 34. reverse phone call lookup - 17/11/2011

I’m extremely impressed with your writing skills and also with the layout on your blog.
Is this a paid theme or did you customize it yourself?
Anyway keep up the excellent quality writing, it is rare to see a great blog like this one these days..
Best Regards Cassetta

រ៉ានីត's avatar 35. រ៉ានីត - 07/12/2011

សួស្តីបង ខានចូលយូរតើបងសុខសប្បាយជាទេ?ថ្ងៃនេះប្អូនមានចំងល់
មួយចង់សួរបងទៀតហើយ សំនួរនោះគឺបើប្អូនចង់ដាក់រូបថតចូលទៅក្នុង
file mp3 តើប្អូនគួរត្រូវធ្វើដូចម្តេច?សូ​មអរគុណបងច្រើន។

achharia's avatar achharia - 09/12/2011

សួស្ដីប្អូនរ៉ានិត ! ខ្ញុំសុខសប្បាយជាទេ អរគុណច្រើន ។
សង្ឃឹមថាប្អូនក៏កំពុងបានសុខសប្បាយដែរហើយ 😀

file mp3 តាមបងធ្លាប់ដឹងគឺប្រភេទហ្វាយល៍សំលេងទេ មិនមែនជា
ប្រភេទហ្វាយល៍របស់រូបភាពទេ ។ គេមិនអាចដាក់ចូលគ្នាកើតទេ
បើដាក់ច្បាស់ជាវង្វេង ប្រព័ន្ធប្រតិបត្តិការនិងវេបប្រូវស៊័រហើយ ។

How to lose Weight's avatar 36. How to lose Weight - 23/01/2012

Thanks for the info, I must bookmark your website for my reference

paris vacation's avatar 37. paris vacation - 02/06/2013

Pour connaitre un peu plus sur la ville de Paris,
regardez le site http://www.paristourism.fr.

C’est un site de reference pour un tourisme dans la ville.

Il presente les differents sites touristiques, les retaurants et les monuments reputes de Paris.

destination vacances aout pas cher's avatar 38. destination vacances aout pas cher - 11/07/2013

Mon nom est Comforte.
Je viens de fêter mon trente-neufième anniversaire.
!
je suis des études de ingénieur du son . Si je suis parfois rigolote, ce n’est pas pour autant un défaut ?

achharia's avatar achharia - 13/07/2013

thanks for the infos 😀


បញ្ចេញមតិ

Design a site like this with WordPress.com
Get started