តើ​សាសនា​អ្វី​​មាន​សាសនិក​ច្រើន​ជាងគេ

សាសនា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​នីមួយ​ៗ​នៅ​ជុំវិញ​ពិភពលោក​​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយហើយ​នេះ​បាន​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​​ទាំង​នោះ។ដូច្នេះដោយ​ចង់​ស្វែង​យល់​ពី​ចំនួន​អ្នក​កាន់​សាសនា​នៅ​​ជុំវិញ​ពិភពលោកថ្ងៃ​នេះសូម​បង្ហាញ​ប្រិយមិត្ត​ស្វែង​យល់​ពី​​សាសនា​​មួយ​ចំនួន​ដែល​​មាន​ប្រជាពលរដ្ឋ​​មាន​ជំនឿនិង​គោរព​ច្រើន​ជាងគេ​​ក្នុង​ចំណោម​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​​ប្រមាណ​ជា​៧,២​​ពាន់​លាន​នាក់​នៅ​ពេល​បច្ចុប្បន្ន។យោង​តាម​របាយការណ៍​ស្រាវជ្រាវ​​លើ​ជំនឿ​សាសនា​នៅ​ជុំវិញ​ពិភពលោកបាន​បង្ហាញ​ទូរលេខ​ចំនួន​អ្នក

១សាសនា​គ្រិស្ត13237_262719953904928_1178085046_n

សាសនា​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថាមាន​អ្នក​គោរព​និង​មាន​ជំនឿ​​ប្រមាណ​ជា២.១៧៣.​១៨០.០០០​នាក់ឬ​ស្មើ​នឹង​ប្រមាណ​ជា​៣១%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​នៅ​ជុំវិញ​ពិភពលោក​​​៧,២ពាន់​លាន​​នាក់​នៅ​ពេល​បច្ចុប្បន្ន។

២សាសនា​មូស្លីម

សម្រាប់​សាសនា​មូស្លីមគេ​បាន​រក​ឃើញ​ថាសាសនា​នេះ​មាន​​សាសនិក​សរុប​ប្រមាណ​ជា​ ១.៥៩៨.៥១០.០០០​ នាក់ឬ​ស្មើ​នឹង​២៣%​នៃ​ប្រជាជន​សរុប​នៅ​ជុំវិញ​ពិភពលោក។

៣ ​គ្មាន​ជំនឿ​សាសនា​

ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១.១២៦.៥០០.០០០​នាក់ឬស្នើ​នឹង​ ១៦% នៃ​ប្រជាជន​ពិភពលោក​ត្រូវ​​បាន​គេ​កំណត់​ថាជា​ប្រជាជន​ដែល​​មិន​មាន​ជំនឿ​លើ​​សាសនា​ មិន​និយម​គោរព​លើ​ជំនឿ​សាសនានិង​ជា​ប្រជាជន​ដែល​កាន់​សាសនា​មិន​ពិត​ប្រាកដ។

៤សាសនា​ហិណ្ឌូ​

ចំនួន​ប្រហាក់ប្រហែល​នឹង​ទមិឡ​អត់​សាសនា​ដែរ​សាសនិក​ហិណ្ឌូ​មាន​​​ប្រមាណ​ជា១.០៣៣.០៨០.០០០​នាក់​​គោរព​ និង​មាន​ជំនឿ​ ដែល​ស្មើ​នឹង​ប្រមាណ​ជា​១៥% នៃ​ប្រជាជន​សរុប​លើ​សាកល​លោក។សាសនា​នេះ​មាន​គេ​គោរព​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។កាន់​សាសនា​នីមួ

៥សាសនា​ព្រះពុទ្ធ

ទាំង​ហីនយាន ​និង​មហាយាន ​ពុទ្ធសាសនិក​ប្រមាណ​ជា​៤៨៧.៥៤០.០០០​នាក់​ត្រូវ​បាន​គេ​​រក​ឃើញ​ថា ​បាន​​ប្រកាន់​​ជំនឿ​លើ​សាសនា​នេះ ​ដែល​ស្មើនឹង​​៧% នៃ​ប្រជាជន​សរុប​នៅ​ជុំវិញ​ពិភពលោក។ពាក់​កណ្តាល​នៃ​គ្រឹះ​សាសនិក​មក​​ពី​ប្រទេស​ចិន។

៦សាសនា​ហ្វក(Folk)

ប្រជាជន​​ប្រមាណ​ជា​ ៤០៥.១២០.០០០​នាក់​ ឬស្មើ​នឹង​ប្រមាណ​ជា​៦% នៃ​ប្រជាជន​សាកលលោក​​បាន​គោរពនិង​មាន​ជំនឿ​លើ​សាសនា​ហ្វកដែល​ជា​សាសនា​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ច្រើន​បំផុត​ក្នុង​ចំណោម​​​ក្រុម​ជនជាតិ​ភាគតិចឬក្រុម​កុលសម្ព័ន្ធ​ព្រៃ​ភ្នំ​ជា​​ដើម។

៧សាសនា​ផ្សេងៗ

ប្រជាជន​​ប្រមាណ​ជា​ ៥៨.១១០.០០០​នាក់​ឬស្មើ​នឹង​១% នៃ​ប្រជាជន​នៅ​លើ​សាកលលោក​ បាន​គោរពនិង​មាន​ជំនឿ​លើ​សាសនា​តូចៗ​មាន​ដូច​ជាសាសនា​តាវ(Taoism) សាសនា​ជេន ( Jainism) សាសនា​សិនតូ (Shintoism) សាសនា​វីគការ (Wicca) និង​សាសនា​​ជា​​ច្រើន​ទៀត។

៨សាសនា​ជ្វីស​(Jews)​

​​សាសនា​ជ្វីស​មាន​អ្នក​​គោរពនិង​មាន​ជំនឿ​ប្រមាណ​ជា​១៣.៨៥០.០០០​នាក់ឬស្មើ​នឹង​ ០,២%​ នៃ​ប្រជាជន​សរុប​នៅ​ជុំវិញ​ពិភពលោក។៤ភាគ​៥នៃ​អ្នក​កាន់សាសនា​នេះ​មក​ពី​​ប្រទេស​ចំនួន​ពីរ​​គឺ​សហរដ្ឋអាមេរិក​ និង​អ៊ីស្រាអែល​មាន​​ចំនួន៤១%​​​ ដូចគ្នា៕យៗ​ដូច​ខាងក្រោម​នេះ៖

By watangkuli